ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សត្វពពែចាស់ៗត្រូវបានដាក់ពង្រាយការពារភ្លើងឆេះព្រៃនៅតាមជើងភ្នំនៅប្រទេសអៀរឡង់

ហ្វូងសត្វពពែចាស់ៗមួយចំនួនត្រូវបានដាក់ពង្រាយឱ្យស៊ីស្មៅនិងរុក្ខជាតិដែលងាយបង្កចំហេះដើម្បីការពារកុំឱ្យមានភ្លើងឆេះព្រៃនៅតាមជើងភ្នំមួយចំនួននៅជុំវិញតំបន់មួយស្ថិតនៅជាយទីក្រុងឌូប្លីន (Dublin) ប្រទេសអៀឡង់។

 

 

 

 

សត្វពពែអៀរឡង់ចាស់ៗដែលមានពុកចង្កានិងជិតផុតពូជទៅហើយនោះចូលចិត្តស៊ីបន្លែ ស្មៅ ឬរុក្ខជាតិដែលងាយបង្កចំហេះយ៉ាងខ្លាំងដូច្នេះហើយក្រុមប្រឹក្សារដ្ឋមូលដ្ឋានសង្ឃឹមថា ការស៊ីស្មៅដោយហ្វូងពពែក ២៥ ក្បាលនេះនឹងជួយឱ្យតំបន់ Howth នៅជាយក្រុងឌូប្លីនអាចចៀសផុតពីភ្លើងឆេះព្រៃ។

 


ក្រុមអ្នកអភិរក្សក៏សង្ឃឹមដែរថា ការដាក់ពង្រាយសត្វពពែកនេះនឹងរួមចំណែកដល់ការរស់រានមានជីវិតរបស់ពពែប្រចាំស្រុកដ៏តូចមួយនេះដែលកូនចៅរបស់សព្វពពែនេះបានមកដល់ប្រទេសអៀរឡង់តាំងតែពីប្រហែល ៥.០០០ ឆ្នាំមុននៅក្នុងសម័យយុគថ្មរំលីងមកម្ល៉េះ។

 


អ្នកនាង Melissa Jeuken ជាអ្នកឃ្វៀលសត្វពពែនេះបាននិយាយថា នាងគឺជាស្ត្រីអៀរឡង់ចាស់ម្នាក់ដែលធ្វើការងារជាអ្នកឃ្វាលសត្វពពែនៅទីនោះ ហើយវាជាការងារដ៏លំបាកមួយដែលត្រូវថែរក្សាសត្វពពែចំនួន ២៥ ក្បាលបែបនេះ។

 

 

 

 

 


អ្នកឃ្វាលសត្វពពែរូបនេះបាននិយាយថា គម្រោងនេះមានគោលបំណងបង្កើត«គោលការណ៍អភិរក្សសត្វពពែដ៏សំខាន់ដើម្បីទប់ទល់និងការពារភ្លើងឆេះព្រៃ ហើយក៏ជាការគ្រប់គ្រងនិងអភិរក្សជម្រកសត្វពពែផងដែរ»ដើម្បីជួយធានាដល់ការបន្តពូជនិងការកើនឡើងនូវចំនួនពពែចាស់ៗទាំងនេ។

 


នៅដើមទសវត្សរ៍ឆ្នាំ១៩០០ សព្វពពែនេះមានចំនួន ២៥ ម៉ឺនក្បាលប៉ុន្តែមកដល់ពេលនេះនៅសល់តែ ២៥ ក្បាលប៉ុណ្ណោះនៅប្រទេសអៀរឡង់៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024