ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នាវាកងទ័ពជើងទឹក អូស្ត្រាលីបានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា 

២០ តុលា ២០២១ | ព័ត៌មានជាតិ


នាវាHMAS Anzac 150 របស់កងទ័ពជើងទឹក អូស្ត្រាលីប្រចាំតំបន់ឥណ្ឌូប៉ាសុីហ្វិក បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញហើយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ជាមួយនឹងការនាំយកនូវសម្ភារៈវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងកូវីដ១៩ឧបត្ថម្ភដល់កម្ពុជាផង។


លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយនាវី នាយនាវីរង ជូនដំណើរនិវត្តន៍របស់នាវាHMAS Anzac 150 កងទ័ពជើងទឹក អូស្ត្រាលីពេលចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

 


សុំបញ្ជាក់ថា នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី០១គ្រឿងដឹកនាំដោយលោក ឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា ឥណ្ឌូ ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលព្រឹកថ្ងៃ១៨តុលា២០២១ ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា រយៈពេល៣ថ្ងៃ  ចាប់ពីថ្ងៃទី ១៨តុលា ដល់ ថ្ងៃទី២០តុលា២០២១ ក្នុងនយ័រឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា និងអូស្ត្រាលី និងបាននាំយកនូវសម្ភារៈវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីអូស្ត្រាលីឧបត្ថម្ភដល់ប្រទេសកម្ពុជាផងដែរ។

 

 

ជំនួយវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលប្រទេសអូស្ត្រាលីជូនដល់កម្ពុជានេះ បានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ,អង្គភាពកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម, យោធភូមិភាគទី៤ និងទី៥ កងទព័ជើងគោក នៃកងយោធពលខេមរភូមិន្ទ។

 

 

អត្ដបទ និង រូបភាព៖ ហ៊ុយ ប៊ុនឡេង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024