ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតីបារាំងស៊ុតបាល់បញ្ចូលទី១គ្រាប់ នៅក្នុងការប្រកួតមិត្តភាព ដើម្បីរៃលុយជួយមន្ទីរពេទ្យ

ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល.ម៉ាក្រុង បានចូលរួមលេងបាល់ទាត់ជាមួយនឹងក្រុមតារាល្បីៗ ឬអ្នកដែលមានឈ្មោះល្បីៗនៅក្នុងសង្គម ដើម្បីប្រមូលថវិកាជួយអង្គការសប្បុរសធម៌។ កម្មវិធីប្រកួត (ដែលរៀបចំឡើងនៅក្នុងទីក្រុង១ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងប៉ារីសនោះ) មានគោលដៅប្រមូលថវិកាពីសប្បុរសជននានា ដើម្បីយកទៅជួយមន្ទីរពេទ្យ។

 

 

 

នៅក្នុងការប្រកួតនេះ លោកម៉ាក្រុងលេងជាខ្សែបម្រើកណ្ដាល និងពាក់អាវលេខ៣។ ក្រោយការប្រកួតចាប់ផ្ដើមបានដប់នាទី, គេបានបោះបាល់ទៅឲ្យលោកម៉ាក្រុង ដើម្បីទាត់ពិន័យប៉េណាល់ទី។

 

កាលនោះ កីឡាករម្ខាងទៀតបានប្រព្រឹត្តកំហុស ដោយចាប់ផ្ដួលក្រុមរបស់លោកម៉ាក្រុងនៅក្នុងតំបន់ពិន័យ១១ម៉ែត្រ។ លោកម៉ាក្រុងក៏ត្រៀមទាត់បាល់សំដៅទៅរកទីរបស់ក្រុមម្ខាងទៀត។

 

 

 

 

អ្នកចាំទីខំហក់ចាប់បាល់តាំងពីមុនពេលលោកម៉ាក្រុងយារជើងទាត់ទៅទៀត។ អ្នកចាំទី ពេលដឹងថាខ្លួនបានហក់ចាប់បាល់ខុសទិសដៅ ក៏ខំយកជើងកៀសបាល់ចេញ។ ប៉ុន្តែលោកម៉ាក្រុងនៅតែអាចទាត់បំប៉ោងសំណាញ់របស់ក្រុមម្ខាងទៀតបានសម្រេច, ហើយធ្វើឲ្យក្រុមទាំង២ទទួលបានម្នាក់១គ្រាប់ស្មើគ្នា។

 

ក្រោយមក ក្រុមរបស់លោកម៉ាក្រុងស៊ុតថែម៥គ្រាប់ទៀត ធ្វើឲ្យគ្រាប់បាល់ឡើងដល់៦ទល់នឹង១។ លោកម៉ាក្រុងមានកម្លាំងមាំមួន អាចលេងបានសឹងតែគ្រប់៩០នាទី៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024