ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ត្រីដែលខ្ពស់ដាច់គេលើលោក ចង់ប្រើកេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីបញ្ជ្រាបការយល់ដឹងពីជំងឺដ៏ចម្លែក

នារីឈ្មោះជែលជី(Gelgi) ដែលជាប់ឈ្មោះជាស្ត្រីខ្ពស់ដាច់គេនៅលើពិភពលោក ជាមួយនឹងកម្ពស់២ម៉ែត្រ និង១៥សង់ទីម៉ែត្រ ប្រាប់ថានាងចង់ប្រើប្រាស់កេរ្តិ៍ឈ្មោះនេះដើម្បីធ្វើអ្វីម៉្យាងជាប្រយោជន៍ដល់មនុស្សទូទៅ។

 

ស្ត្រីវ័យ២៤ឆ្នាំរូបនេះ ប្រាប់ថានាងមានជំងឺចម្លែកមួយប្រភេទ ដែលធ្វើឲ្យសរីរាងកាយរីកលូតលាស់ឆាប់រហ័សខុសពីមនុស្សដទៃទៀត។

 

 

 

 

នាងជែលជីប្រាប់ថាភាពចម្លែករបស់នាងក៏មានចំណុចល្អផងដែរ ព្រោះវាជាឱកាសដើម្បីសាងភាពជោគជ័យសម្រាប់ខ្លួនឯង។ នាងសង្ឃឹមថាទៅថ្ងៃមុខ នាងនឹងប្រើប្រាស់កេរ្តិ៍ឈ្មោះនេះដើម្បីបញ្ជ្រាបការយល់ដឹងពីជំងឺដ៏កម្រ១ប្រភេទដែលកើតចំពោះរូបនាង ធ្វើឲ្យនាងមានរូបរាងខ្ពស់ដាច់គេលើលោក។

 

នៅពេលធ្វើដំណើរទៅណាម្ដងៗ, នាងត្រូវការរទេះកង់ ឬឈើច្រត់ដើម្បីជួយទប់ជំហរ។ នាងប្រាប់ថាភាពខុសប្រក្រតីនេះ បើគេសម្លឹងមើល១ភ្លែតហាក់ដូចជាគុណវិបត្តិ។

 

ប៉ុន្តែយើងអាចឆ្លៀតទាញយកគុណសម្បត្តិពីវាបាន, បើយើងចង់ធ្វើរឿងនេះ ហើយតាំងចិត្តថាត្រូវតែធ្វើឲ្យបាន។ នេះជាអ្វីដែលខ្ញុំបានធ្វើ។ នាពេលបច្ចុប្បន្ន មុខតំណែងបុរសដែលខ្ពស់ដាច់គេលើលោក បានទៅលើជនជាតិតួកគីឈ្មោះស៊ុលតង់.កូសឹន (Sultan Kosen)។ គាត់មានកម្ពស់២ម៉ែត្រ និង៥១ម៉ែត្រសង់ទីម៉ែត្រ។ ជែលលីសង្ឃឹមថានាងនឹងជួបគាត់នៅថ្ងៃណា១ជាក់ជាមិនខាន៕

 

 

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024