ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បុរសជនជាតិបូស្នីចំណាយពេល៦ឆ្នាំ សាងសង់ផ្ទះដែលអាចបង្វិលបានគ្រប់ទិស ដើម្បីផ្គាប់ចិត្តប្រពន្ធ

ដើម្បីបំពេញតាមសំណូមពររបស់ភរិយាខ្លួនដែលចង់មើលបានគ្រប់ជ្រុងពីផ្ទះរបស់ខ្លួន, ជនជាតិបូស្នីម្នាក់បានសាងសង់ផ្ទះ១ប្រភេទដែលអាចបង្វិលទៅរកទិសដៅណាក៏បាន។ ពេលណាថ្ងៃជិតលិច គាត់អាចបង្វិលផ្ទះនោះទៅរកថ្ងៃលិច។ ពេលមើលថ្ងៃលិចចប់, គាត់អាចបង្វិលផ្ទះទៅទិសដៅផ្សេង ដើម្បីឲ្យភរិយាបានមើលអ្នកធ្វើដំណើរកាត់មុខផ្ទះរបស់គាត់។

 

 

 

បុរសវ័យ៧២ឆ្នាំឈ្មោះវូជីនគូស៊ីក (Vojin Kusic) ប្រាប់ភរិយារបស់គាត់ថាគាត់នឹងខិតខំសាងសង់ផ្ទះមួយប្រភេទដែលអាចបង្វិលបាន និងអាចបែរមុខទៅរកទិសណាមួយក៏បាន។

 

 

គាត់ឈរពីមុខផ្ទះថ្មី ដែលចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីអ្នកទេសចរ។ ផ្ទះរបស់គាត់មានជើងទម្រដែលអាចបង្វិលបានចម្ងាយ៧ម៉ែត្រជុំវិញចំណុចផ្ចិត ដែលរចនាឡើងដោយលោកគូស៊ីកផ្ទាល់តែម្ដង។ នៅជុំវិញផ្ទះនោះ មានទេសភាពស្អាតៗជាច្រើនដូចជាចម្ការពោត, វាលស្រែ ព្រៃឈើ និងទន្លេ។

 

 

 

 

 

 

បើចង់មើលទេសភាពណា១ គាត់គ្រាន់តែបង្វិលផ្ទះឲ្យបែរមុខទៅរកកន្លែងទាំងនោះជាការស្រេច។ គូស៊ីកប្រាប់ថាគាត់សម្រេចចិត្តធ្វើកិច្ចការនេះ ដោយផ្ទាល់ដៃតែម្ដង បន្ទាប់ពីជាងសំណង់ និងអ្នកគូសវាសប្លង់ មិនអាចធ្វើទៅតាមការកុម្ម៉ង់របស់គាត់បានទេ។

 

ប៉ុន្តែកិច្ចការនេះក៏មិនមែនងាយស្រួលប៉ុន្មាននោះទេ។ គាត់ត្រូវចំណាយពេលរហូតដល់៦ឆ្នាំ ទម្រាំធ្វើបានសម្រេច៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024