ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ចក្រភពអង់គ្លេសដាក់បង្ហាញរូបសំណាកព្រះមហាក្សត្រិយានីអេលីហ្សាបែតទី២ ដែលធ្វើពីក្រមួន

រូបសំណាកព្រះមហាក្សត្រិយានីអេលីហ្សាបែតនៃចក្រភពអង់គ្លេស ដែលសូនពីក្រមួន ត្រូវគេបើកសម្ពោធជាសាធារណៈនៅឯសារមន្ទីរម៉ាដាមទូសសូត (Madame Tussauds) នៃទីក្រុងប្លេកភូល។ គេបានដង្ហែរូបសំណាកក្រមួននេះកាត់តាមដងវិថីនៃទីក្រុងប្លេកភូល ដោយដាក់នៅលើរទេះសេះ។ បន្ទាប់មក គេក៏ដឹករូបសំណាកទៅដាក់តាំងនៅខាងក្រៅសារមន្ទីរ។

 

 

 

 

រូបសំណាកធ្វើពីក្រមួននេះនឹងត្រូវគេដាក់តាំងនៅទីកន្លែងដែលមានភ្ញៀវទេសចរចេញចូលច្រើន ហើយដាក់ទន្ទឹមនឹងរូបសំណាករបស់ព្រះអង្គម្ចាស់វីលាម និងព្រះជាយារបស់ព្រះអង្គ។

 

 

រូបសំណាកថ្មីនេះនឹងជំនួសរូបចាស់ដែលដាក់តាំងកាលពីឆ្នាំ២០១២ និងដើម្បីរំឭកខួបទី៦០ឆ្នាំនៃការសោយរាជសម្បត្តិរបស់ព្រះមហាក្សត្រិយានី។ នៅក្នុងឆាកជីវិតដ៏វែងអន្លាយរបស់ព្រះនាង ដែលសព្វថ្ងៃមានព្រះជន្ម៩៥ព្រះវស្សា, គេបានធ្វើរូបសំណាករបស់ព្រះនាងពីក្រមួនចំនួន២៣ដង ដោយចាប់ផ្ដើមដំបូងពីឆ្នាំ១៩២៨ នៅពេលព្រះនាងមានព្រះជន្ម២ព្រះវស្សា។

 

 

 

 

 

 

អ្នករៀបចំការសូនរូបសំណាកនេះប្រាប់ថាកិច្ចការនេះមិនមែនធ្វើតែម្នាក់ឯងទេ គឺមានអ្នកជំនាញខាងវិស័យសូនរូប និងសិល្បៈមកពីគ្រប់ទិសទី សុទ្ធតែជាអ្នកជំនាញកម្រិតកំពូល និងធ្វើកិច្ចការដោយផ្ចិតផ្ចង់បំផុត ដើម្បីបង្កើតបានរូបសំណាកដែលល្អឥតខ្ចោះដូចព្រះមហាក្សត្រិយានីបេះបិត៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024