ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មានមនុស្សម្នាក់ប៉ុណ្ណោះរបួសក្រោយពីយន្តហោះដឹកមនុស្ស២១នាក់ត្រូវភ្លើងឆេះ

យន្តហោះមួយគ្រឿង បានធ្លាក់នៅរដ្ឋតិចសាស (Texas) នៃសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ(១៩តុលា) អំឡុងពេលចាប់ផ្តើមហោះឡើង បានបន្សល់ទុកទីវាល ដែលមានយន្តហោះរងខូចខាតខ្ទេចខ្ទីហ៊ុំព័ទ្ធទៅដោយផ្សែងទ្រលោម ហើយនិងមនុស្សម្នាក់រងរបួស។ យោងតាម ការរាយការណ៍ភ្លាមៗ ក្រោយយន្តហោះធ្លាក់។

 

 

 

 

យន្តហោះដឹកមនុស្ស២១នាក់នៅពេលយន្តហោះធ្លាក់ នៅជិតផ្លូវយន្ដហោះចុះឡើងនៅអាកាសយានដ្ឋាន  Houston Executive Airport ។

 

នាយកដ្ឋានសុវត្ថិភាពសាធារណៈបានអោយដឹងឹថា មនុស្សម្នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររងរបួសខ្នង ប៉ុន្តែអ្នកដំណើរផ្សេងទៀតត្រូវបានជួយជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព។ យោងសារព័ត៌មានNBC។

 

ក្នុងចំណោមមនុស្ស២១នាក់លើយន្តហោះមានអ្នកដំណើរ១៨នាក់ និងក្រុមការងារលើយន្តហោះ៣នាក់។ អ្នកដំណើរក្មេងជាងគេនៅលើយន្តហោះមានអាយុ១០ឆ្នាំ។ គ្រោះថ្នាក់ធ្លាក់យន្តហោះនេះអាចចាត់ទុកថាជាសំណាងល្អ ដោយសារគ្មានអ្នករងគ្រោះដល់បាត់បង់ជីវិត។

 

យ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកបានបើកការស៊ើបអង្កេតលើករណីនេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024