ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិនអំពាវនាវឱ្យអត់ធ្មត់បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលបលីស្ទីក


ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ(១៩តុលា)នេះ បានអំពាវនាវឱ្យមានការអត់ធ្មត់ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល បលីស្ទីក។

 

 

 

 


ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបលីស្ទីក ចេញពីនាវាមុជទឹកនៅជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួននៅថ្ងៃអង្គារ។យោងយោធាប្រទេសកូរ៉េខាងត្បូង។

 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន(Wang Wenbin) បានថ្លែងយ៉ាងដូច្នេះ« គ្រប់ភាគីដែលពាក់ព័ន្ធគួរផ្តោតលើស្ថានភាពទាំងស្រុង ហើយរក្សាការអត់ធ្មត់
និងប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីប និងបន្តឆ្ពោះទៅរកទិសដៅត្រឹមត្រូវនៃការសន្ទនានិងការពិគ្រោះយោបល់» ។

 

ការបាញ់មីស៊ីលបលីស្ទីកដែលរាយការណ៍ដោយមន្ត្រីនៅកូរ៉េខាងត្បូងនិងប្រទេសជប៉ុន បានធ្វើឡើង បន្ទាប់ពីប្រេសិតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាពីបញ្ហាជាប់គាំងកិច្ចចរចារបញ្ហានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងនៅថ្ងៃច័ន្ទ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024