ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លំនៅដ្ឋានត្រូវបាត់បង់មនុស្សយ៉ាងតិច២០នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ភាគខាងត្បូងប្រទេសឥណ្ឌា

មានមនុស្សយ៉ាងតិច២២នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅរដ្ឋកេរ៉ាឡា(Kerala) ប្រទេសឥណ្ឌា កាលពីអំឡុងចុងសប្តាហ៍។ យោងអាជ្ញាធរឥណ្ឌាអោយដឹងនៅថ្ងៃអង្គារ។

 

 

 


ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងរដ្ឋកេរ៉ាឡា(Kerala) បានបណ្តាលអោយកើតមានទឹកជំនន់ និងគ្រោះមហន្តរាយបាក់ដី នៅតាមតំបន់ជាច្រើន។ ទាំងយោធាជើងគោក និងយោធាជើងទឹកត្រូវបញ្ជូនទៅជួយពលរដ្ឋនៅតំបន់រងគ្រោះ។

 

យ៉ាងណាក៏ដោយ មានការព្យាករណ៍ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអោយបានដឹងថា ភ្លៀងនៅតែបន្តធ្លាក់នៅក្នុងរដ្ឋនេះ ជាបន្តទៀតក្នុងកម្រិតតិចតួច ។

 

កាលពីឆ្នាំ២០១៨ រដ្ឋកេរ៉ាឡា (Kerala) ក៏ជារដ្ឋមួយរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលមានមនុស្សយ៉ាងតិច៤០០នាក់ស្លាប់ និង២០០,០០០នាក់ បាត់បង់ទីជម្រក។

 

 ភ្លៀងធ្លាក់ជាប្រចាំឆ្នាំ នៅប្រទេសឥណ្ឌា ជាប្រយោជន៍សំខាន់ណាស់សម្រាប់ពលរដ្ឋឥណ្ឌា ដោយសារទឹកភ្លៀងជាតម្រូវការចាំបាច់ សម្រាប់ពលរដ្ឋ២ភាគ៣ នៃពលរដ្ឋឥណ្ឌាសរុបចំនួន១,៣ពាន់លាននាក់ដែលរស់នៅក្នុងតំបន់ជនបទពឹងផ្អែកទៅលើការធ្វើកសិកម្ម។ យ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំង បានបង្កអោយកើតមានទឹកជំនន់ គ្រោះមហន្តរាយបាក់ដី និងជំងឺឆ្លងតាមទឹកមិនស្អាត។  

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024