ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទង់ជាតិបង្ហូតចុះពាក់កណ្តាលដងជាការគោរពដល់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកColin Powell

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន(Joe Biden) បានបញ្ជាអោយទង់ជាតិទាំងអស់នៅសេតវិមាន និងអាគាររដ្ឋសហព័ន្ធដទៃទៀត ត្រូវបង្ហូតចុះមកត្រឹមពាក់កណ្តាលដង នៅថ្ងៃច័ន្ទ ជាការគោរពដល់អតីតប្រធានអគ្គសេនាធិការចម្រុះ និងអតីតរដ្ឋមន្ត្រការបរទេសអាមេរិកលោកខូលិន ផូវែល (Colin Powell) ដែលបានទទួលមរណៈភាពនៅអាយុ៨៤ឆ្នាំ។

 

 

 

 

ទង់ជាតិ នឹងត្រូវរក្សាទុកនៅត្រឹមពាក់កណ្តាលដងរហូតដល់ព្រះអាទិត្យលិចនៅថ្ងៃ២២ខែតុលា។ យោងការប្រកាសរបស់ប្រធានាធិបតីដែលផ្សព្វផ្សាយដោយសេតវិមាន។

 

លោក Powell ជារដ្ឋមន្ត្រីការបរទេសអាមេរិកស្បែកខ្មៅដំបូង និងជាមន្ត្រីយោធាជាន់ខ្ពស់ ហើយនិងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកបានស្លាប់បាត់បង់ជីវិតនៅថ្ងៃច័ន្ទ ដោយសារជំងឺកូវីដ១៩។ គ្រួសាររបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះអោយដឹងថា លោក Powell  បានចាក់វ៉ាក់ស៊ាំងបានគ្រប់ដូស។

 

លោក Powell មានជំងឺមហារីកខួរឆ្អឹងខ្នង និងជំងឺផាកគិនសុន(Parkinson)ដំណាក់កាលដំបូង ។ នេះបើតាមការអោយដឹងពីមិត្តជិតស្និទ្ធិរបស់លោកដែលសុំមិនបញ្ចេញឈ្មោះ។

 

ខូលិន ផូវែល (Colin Powell)  លោកជាមន្ត្រីយោធាអាមេរិកជាន់ខ្ពស់នៅពេលកងទ័ពដឹកនាំដោយសហរដ្ឋអាមេរិក បណ្តេញយោធាអ៊ឺរ៉ាក់ចេញពីប្រទេសកូវ៉េតនៅក្នុងឆ្នាំ១៩៩១ ហើយជាប្រធានការទូតអាមេរិកឆ្នាំ២០០៣ នៅពេលទីក្រុងវ៉ាស៊ីនតោនពឹងផ្អែកលើចារកម្មខុសឆ្គងអំពីអាវុធប្រល័យលោករបស់អ៊ីរ៉ាក់ ដើម្បីបង្ហាញបញ្ជាក់ពីភាពត្រឹមត្រូវដែលសហរដ្ឋអាមេរិកឈ្លានពានប្រទេសអ៊ឺរ៉ាក់។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024