ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានបាញ់គ្រាប់ផ្លោងនៅជិតឆ្នេរភាគខាងកើត

ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងនៅជិតឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអង្គារ(១៩តុលា)។ យោងនាយអគ្គសេនាធិការប្រទេស កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ អាចចាត់ទុកបានថា ជាលទ្ធភាពនៃការបាញ់ផ្លោងមីស៊ីលថ្មីចុងក្រោយបំផុតរបស់ប្រទេសអាវុធនុយ ក្លេអ៊ែរមួយនេះ។

 

 

 

 

នាយអគ្គសេនាធិការប្រទេសកូរ៉េខាងត្បូង មិនបានពន្យល់លម្អិតភ្លាមៗទេ ប៉ុន្តែការបាញ់គ្រាប់ផ្លោងរបស់ប្រទេសកូរ៉េខាងជើង ជាទូទៅជាការបាញ់សាកល្បងមីស៊ីលបលលីស្ទីក ដែលបង្ហាញពីការវិវត្តន៍ទៅមុខនៃវិស័យយោធាប្រទេសកូរ៉េខាងជើង ហើយនេះក៏ជាបញ្ហាមួយដែលប្រទេសតំបន់អាស៊ីមួយនេះ ត្រូវប្រឈមនឹងទណ្ឌកម្មអន្តរជាតិដែលដាក់លើកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

 

ការបាញ់គ្រាប់ផ្លោងនៅថ្ងៃអង្គារនេះ ធ្វើឡើងខណៈប្រធានចារកម្មអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន គ្រោងនឹងជួបគ្នានៅទីក្រុងសេអ៊ូលដើម្បីពិភាក្សាគ្នាពីបញ្ហាជាប់គាំងជាមួយប្រទេសកូរ៉េខាងជើងក្នុងការចចារកម្មវិធីនុយក្លេអ៊ែរ។

 

ក្រោយការចរចារលើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊េរ រវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានជាប់គាំងមក កូរ៉េខាងជើង បានបង្កើនការធ្វើតេស្តអាវុធ ដែលជាចំណាត់ការមួយ ត្រូវមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុន លើកឡើងថា ជាការចាំបាច់សម្រាប់កិច្ចការស្វ័យការពារប្រទេសរបស់លោក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024