ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋកាប៊ុលថាក្រុមតាលីបង់បញ្ចប់អំពើពុករលួយនៅតាមទីផ្សារលក់ទំនិញ

អាជីវករនៅទីក្រុងកាប៊ុល នៃប្រទេសអាហ្គានីស្ថាន បានអោយដឹងនៅថ្ងៃអាទិត្យ(១៧តុលា)ថា ពួកគេ លែងតម្រូវអោយបង់ប្រាក់ខុស ច្បាប់ទៅអោយភា្នក់ងាររដ្ឋតទៅទៀតហើយ ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់អំណាច។

 

 

 

 

អាជ្ញាធរប្រចាំផ្សារជំនាន់រដ្ឋបាលអាហ្គានីស្ថានមុន ធ្លាប់ទារពន្ធដារពីអ្នកលក់ដូរទំនិញ ហើយពួកគេក៏ទារលុយពុករលួយពីអ្នកលក់រាយទាំងឡាយនៅក្នុងផ្សារជាប្រចាំថ្ងៃប្រហែលពីជាង៥០សេនដុល្លារអាមេរិកទៅ៧០សេនដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ ប៉ុន្តែមកដល់ពេលឥឡូវរាប់ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់មក បញ្ហាដែលធ្លាប់កើតឡើងនេះលែងមានតទៅទៀតហើយ។ នេះជាការលើកឡើងពីអាជីវករអាយុ៦៧ឆ្នាំ។

 

អ្នកលក់ផ្សេងទៀតលើកឡើងថា ពេញចិត្តនឹងបញ្ហាសន្តិសុខ ហើយចោរលួចក៏លែងមានតទៅទៀតដែរ។

 

ទោះជាបញ្ហាពុករលួយលែងកើតមាននៅតាមទីផ្សារលក់ទំនិញក៏ដោយ ក៏មានរឿងតក់ស្លុតខ្លាំង ដោយសារការវាយប្រហារជាច្រើននៅតែបន្តកើតឡើងចាប់តាំងពីក្រុមតាលីបង់ចូលកាន់អំណាចនៅខែសីហា។

 

ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុលដឹកនាំប្រទេសអាហ្គានីស្ថានឃើញថា ក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារជាច្រើនរាប់ចាប់តាំងពីការវាយប្រហារទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ខណៈការវាយប្រហារលើព្រះវិហាម៉ូស្លីមបានបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត។

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024