ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប៊ុន សុធា ជួប អេលីត ចំរើន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សមតាមបំណង

០១ មិថុនា ២០២០ | កីឡា

ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ធ្វើឡើងភ្លាមៗ ក្រោយ វ៉ាន់ វឿន បញ្ចប់ក្ដីស្រមៃរបស់ លៀប រដ្ឋា គ្រងខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរISI PALM-ISI PIPE ទី៤។ លទ្ធផលនៃការចាប់ឆ្នោតវគ្គដ៏តានតឹងមួយនេះ ប៊ុន សុធា ប៉ះ អេលីត ចំរើន ដូចបំណង រីឯ វ៉ាន់ វឿន ជួបគូប្រកួតចាស់ អេ ណារ័ត្ន។

 

 

សិស្សគុន សមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ត្រូវប៉ះ កូនសិស្សក្លិប ប៉ែន កាក់ គុនខ្មែរ ថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២០ ចំណែក ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ វ៉ាន់ វឿន ត្រូវដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់ទី២ អេ ណារ័ត្ន នៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២០។

 

សូមរំឭកថា មុនមកដល់វគ្គដ៏សំខាន់នេះ មានតែ វ៉ាន់ វឿន ម្នាក់ប៉ុណ្ណោះដែលប្រកួតចប់៥ទឹក ដោយឈ្នះពិន្ទុ លៀប រដ្ឋា ដោយឡែក អេលីត ចំរើន ផ្ដួលកីឡាករថៃ ឃុម ភីឈិត ទឹកទី៣ រីឯ អេ ណារ័ត្ន ដណ្ដើមជ័យជំនះពី ពេជ្រ ម្ទេសខ្មាំង ក្នុងទឹកទី៣ និង ប៊ុន សុធា ចាយពេល២ទឹកផ្ដួល ឃួន ឡាំកូស៉ីន គ្រងខ្សែក្រវាត់ប្រាក់។

 

 

សូមរំឭកថា  ការប្រកួតកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ថ្ងៃអាទិត្យចុងក្រោយនៃខែ ឧសភា ម្សិលមិញ នេះ  ឡុង ហាក់ ផ្ដួល ឡុង សុខលីម ក្នុងទឹកទី១ សេក សារ៉ាន់ ចាញ់ពិន្ទុ ឆួន បួន នាគខ្មៅ កាន់ ម៉េងហុង បរាជ័យក្រោមថ្វីដៃ ធន់ ស៉ីហុង ម្ចាស់មេដាយសំរិទ្ធស៉ីហ្គេម វ៉ាន់ វឿន គ្រងខ្សែក្រវាត់ប្រាក់ទី៤ ក្រោយឈ្នះពិន្ទុ លៀប រដ្ឋា៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024