ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

បន្ទាប់ពីក្លាយជាអ្នកកំដរប្រុស នាយ ចឺម ត្រៀមធ្វើរឿងពិសេសដ៏ភ្ញាក់ផ្អើលមួយ !

១៨ តុលា ២០២១ | កម្សាន្ដ



បន្ទាប់ពីធ្វើជាអ្នកកំដរប្រុសឱ្យស្វាមីតារាចម្រៀង វីរៈ និច្ច រួច ស្រាប់តែ នាយ ចឺម ត្រៀមនឹងធ្វើរឿងពិសេសមួយមិនឱ្យចាញ់មិត្តរួមអាជីពឡើយ ។ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទាំងអស់ នាយ ចឺម ត្រៀមនឹងធ្វើរឿងពិសេសមួយ បន្ទាប់ពីលោក បានធ្វើជាអ្នកកំដរប្រុសឱ្យស្វាមីតារាចម្រៀង វីរៈ និច្ច កាលពីពេលថ្មីៗនេះ ។

 


នៅក្នុងពិធីមង្គលការតារាចម្រៀង វីរៈ និច្ច កាលពីប៉ុន្មានថ្ងៃមុន មានសិល្បករសិល្បករជាច្រើនចូលរួមអបអរសាទរ បើទោះបីជាកម្មវិធីនោះ វីរៈ និច្ច រៀបចំពិធីជាលក្ខណៈតូចល្មមក្តី ។ ក្នុងថ្ងៃនោះផងដែរ នាយ ចឺម ដែលជាតារាចម្រៀងរួមផលិតកម្មជាមួយ តារាចម្រៀង វីរៈ និច្ច ត្រូវបាននាងសុំឱ្យធ្វើជាអ្នកកំដរខាងប្រុស ទោះជាកន្លងមក មានលេចលឺព័ត៌មានជាច្រើនថា នាយ ចឺម ធ្លាប់លង់ស្នេហ៍ វីរៈ និច្ច ក្តី តែនាយ ចឺម ទទួលធ្វើឱ្យក្តីរីករាយ ។

 


ស្របពេលនាយ ចឺម ធ្វើជាអ្នកកំដរឱ្យស្វាមី វីរៈ និច្ច ស្រាប់តែមិត្តរួមជំនាន់ជាច្រើនបាននិយាយចំអែកចំអន់ទៅកាន់នាយ ចឺម ថា តើពេលណាដឹកដៃគូស្នេហ៍ចូលរោងការដូចមិត្តភក្តិ ? ចំពោះរឿងនេះ នាយ ចឺម ហាក់ដូចជាមិនមានការរារែកចិត្តនោះទេ ផ្ទុយទៅវិញលោកបែរជានិយាយថា មិនយូរទៀតទេ លោកនឹងធ្វើរឿងពិសេសមួយដ៏ភ្ញាក់ផ្អើល ។

 

 

រឿងពិសេសដែលនាយ ចឺម ចង់ធ្វើនោះត្រូវបានគេដឹងថា លោកមានបំណងនឹងដឹកដៃ ស្រីស្អាត ហ្វាហ្វា ចូលរោងការទៅតាមប្រពៃណីក្នុងពេលឆាប់ៗខាងមុខ មិនឱ្យចាញ់មិត្តភក្តិឡើយ ។

 


មកទល់ពេលនេះចំណងស្នេហ៍ នាយ ចឺម និង កញ្ញាសិចស៊ី ហ្វា្វហ្វា កាន់តែផ្អែមល្ហែមនិងគ្នា ទោះបីជា កន្លងមកអ្នកទាំងពីរបានឈ្លោះប្រកែក និងមានរឿងមិនសប្បាយចិត្តជាច្រើននិងគ្នាក្តី តែអ្នកទាំងពីរនៅតែព្យាយាមរក្សា ចំណងស្នេហ៍នេះឱ្យនៅរឹងមាំ ជាពិសេសពីមួយថ្ងៃទៅមួយថ្ងៃ ស្រីស្អាត ហ្វាហ្វា កាន់តែធ្វើខ្លួនស្អាត ប្លែក ដើម្បីទាក់ចិត្ត នាយ ចឺម មិនឱ្យមានអ្នកថ្មី ។

 


គួររំលឹកផងដែរថា នាយ ចឺម ជាតារាចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ចាប់តាំងពីលោកចូលផលិតកម្មនេះ លោកបានបោះបង់អាជីពកំប្លែងចោលទាំងស្រុង ថ្មីៗនេះលោកបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដើម្បីតម្រូវចិត្តអ្នកគាំទ្រ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024