ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

រាជធានីភ្នំពេញ បន្តផ្អាកអាជីវកម្ម មានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំមនុស្សចូលរួមលើសពី ៥០នាក់ រយៈពេល ២សប្តាហ៍ទៀត

១៥ តុលា ២០២១ | ព័ត៌មានជាតិ


ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់រយៈពេល ១៤ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី១៥ ខែតុលានេះ រហូតដល់ថ្ងៃទី២៨ ខែតុលា។ ក្នុងការបន្តវិធានការរដ្ឋបាលនេះ អាជ្ញាធររាជធានីភ្នំពេញ តម្រូវអោយផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ៥០នាក់។ 


អាជ្ញាធររាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់រយៈពេល ១៤ថ្ងៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែតុលា ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 


ក្នុងវិធានការរដ្ឋបាលនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏កំណត់ហាមឃាត់ការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណះឯកជនដែលមានមនុស្សចូលរួមលើសពី៥០នាក់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារ ផ្សេង និងការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាដើម។ 

 


អាជ្ញាធររាជធានីភ្នំពេញ ក៏ព្រមានអនុវត្តទណ្ឌកម្ម រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណះចំពោះបុគ្គលល្មើស ស្របតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការរដ្ឋបាលនេះផងដែរ៕
 

 

 

អត្ថបទ៖ សន រដ្ឋា   រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024