ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តាមបណ្តាខេត្ត រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

១៥ តុលា ២០២១ | ព័ត៌មានជាតិ


ក្រៅពីការរៀបចំ នៅវិមានស្ដូបព្រះបរមរូប លើសួនច្បារវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែតុលានេះ នៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស ក៏បានរៀបចំពិធីជួបជុំ ដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

 


ពិធីដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គម្រប់ខួប ៩ឆ្នាំ នាថ្ងៃទី១៥ ខែតុលានេះ បានធ្វើឡើង នៅសាលាខេត្តនិមួយៗ ចូលរួមដោយប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត រួមទាំងមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ។ ការប្រារព្ធពិធីនេះ ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅ មិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ 

 


ការសម្រួមកាយវាចារចិត្ត គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នាថ្ងៃ១៥តុលានេះ ក៏ដើម្បីរំលឹកនូវគុណូបការៈរបស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន ជាពិសេសគឺជោគជ័យ ដែលកម្ពុជា ដណ្តើមយកឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩វិច្ឆិកា ឆ្នាំ១៩៥៣ និងការទាមទារប្រាសាទព្រះវិហារ នាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតរបស់ព្រះអង្គ៕ 

 

 

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024