ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

នី មុន្នីនាថ វិលមកវិស័យចាស់ ប៉ះដៃគូថ្មីបុរសសង្ហារ ប៊ឺរី 

៣០ ឧសភា ២០២០ | កម្សាន្ដ

ជាលើកដំបូងហើយសម្រាប់តារាសម្តែងល្បីឈ្មោះកញ្ញា នី មុន្នីនាថ និងលោក ប៊ឺរី បានចាប់ដៃគូគ្នាសម្តែងក្នុងរឿង « បហិច្ឆិតា » បើទោះបីជាអ្នកទាំងពីរបានប្រលូកក្នុងសិល្បៈចាស់វស្សាយ៉ាងណាក្តី ។


 នី មុន្នីនាថ បានផ្អាកពីអាជីពសិល្បៈមួយរយៈធំមកហើយក្រោយពីពើបប្រទះរឿងអាស្រូវស្នេហានាពេលកន្លងមក តែទោះជាយ៉ាងណាក្តីនាងមិនបានបោះបង់អាជីពសិល្បៈចោលទាំងស្រុងនោះទេ។ ថ្មីៗនេះនាងត្រូវបានផលិតកម្ម Ad Creator ជ្រើសរើសសម្តែងនៅក្នុងរឿង « មហិច្ឆិតា » នឹងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខ ។

 


នៅក្នុងថ្ងៃក្រុងពាលីរឿង « មហិច្ឆិតា » របស់ផលិតកម្ម Ad creadtor  មានវត្តមានសិល្បករសិល្បការីនីល្បីៗជាច្រើន ហើយ នី មុន្នីនាថ បានតុបតែងខ្លូនយ៉ាងស្អាតសមទៅតាមវ័យរបស់ខ្លួន នាងបានបង្ហាញពី អារម្មណ៍របស់ខ្លូនថា ជាលើកដំបូងហើយដែលនាងមានឱកាសបានសម្តែងរឿងឱ្យទូរទស្សន៍ PNN រួមជាមួយការចាប់ដៃគូជាមួយលោក ប៊ឺរី ។ 

 


នី មុន្នីនាថ ជាតារាសម្តែងដ៏មានប្រជាប្រិយភាពធ្លាប់លេចមុខនៅក្នុងភាពយន្តជាច្រើនទាំងរឿង ភាគ និងរឿងដុំ មិនថាតួអង្គបែបណានាងធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់។ ដូច្នេះសម្រាប់ការថតរឿង « មហិច្ឆិតា » មិនមានអ្វីលំបាកសម្រាប់នាងឡើយ នាងសង្ឃឹមថា ស្នាដៃថ្មីរបស់នាង នឹងធ្វើឱ្យនាងលេចធ្លោឡើងវិញ ក្រោយពីអាក់ខានមួយរយៈ ។

 

 


ក្រឡេកមកមើលបុរសសង្ហាររាងខ្ពស់ស្រឡះ ប៊ឺរី វិញនៅតែមានហាងឆេងខ្ពស់ក្នុងវិស័យសម្តែង លោកត្រូវបានផលិតកម្មហៅថតជាបន្តបន្ទាប់ សម្រាប់វត្តមាននៅក្នុងរឿង « មហិច្ឆិតា » លោកនៅតែសម្តែងជាតួអង្គកូនអ្នកមាន និងមានចរិតម៉ឺងម៉ាត់ ។

 

 

ជាមួយនិងការចាប់ដៃគូគ្នាជាលើកដំបូងនេះទាំង ប៊ឺរី ក៏ដូចជា នី មុន្នីនាថ សុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយដែលបានចាប់ដៃគ្នា លើសពីនេះទៅទៀតអ្នកទាំងពីរក៏បានផ្ញើសារទៅការទស្សនិកជនផងដែរក្នុងរដូវជំងឺកូវីដ ១៩ កំពុងវាយលុយពិភពលោក ។

 

 


អត្ថបទ ៖ ម៉ា រីសា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024