ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនHauweiចាកចេញពីកាណាដាក្រោយជាប់ឃុំនៅទីនោះ៣ឆ្នាំ

២៥ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងមួយជាមួយ រដ្ឋអាជ្ញារអាមេរិក ដើម្បីបញ្ចប់ករណីពុករលួយក្នុងធនាគារប្រឆាំងនឹងលោកស្រី។ យោងសារព័ត៌មានក្នុងតំបន់ផ្សាយនៅថ្ងៃសៅរ៍នេះ។ ចំណាត់ការនេះឃើញថា លោកស្រី អាចចាកចេញពីប្រទេសកាណាដាបាន ហើយក៏ជាចំណុចរបត់មួយដែលឃើញថា នឹងជួយអោយស្ថានភាពទំនាក់ទំនងដ៏តានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នាពេលកន្លងមកមានសភាពធូរស្រាលឡើងវិញ។

 

 

 

 

 

ករណីកូនស្រីប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHuawei បានក្លាយជារឿងរ៉ាវដ៏វែងអន្លាយរាប់ឆ្នាំក្នុងស្ថានភាពបណ្តឹងប្រឆាំងទាស់នឹងការធ្វើបត្យាប័នលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ពីកាណាដា ទៅសហរដ្ឋអាមេរិក ហើយបញ្ហាបត្យាប័ននេះបានធ្វើអោយកើនឡើងទំនាក់ទំនងជូរចត់រវាងរដ្ឋាភិបាលនៃទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ មន្ត្រីចិន បានបង្ហាញសញ្ញាអោយដឹងថា ករណីនេះចាំបាច់ត្រូវលើកបណ្តឹងចោល ដើម្បីជួយបញ្ចប់ទំនាក់ទំនងការទូតមិនល្អរវាងប្រទេសមហាអំណាចយក្សទាំងពីរនៅក្នុងពិភពលោក។

 

 

លោកស្រីម៉េង បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានពេលលោកស្រីចាកចេញពីតុលាការថា«ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ជីវិតរបស់ខ្ញុំក្រឡាប់ចាក់។ ជាការខាតបង់ពេលវេលាមួយសម្រាប់ខ្ញុំ។ ជាម្តាយម្នាក់ ជាភរិយាម្នាក់ និងជាប្រធានក្រុមហ៊ុនម្នាក់»។ «ប៉ុន្តែខ្ញុំជឿថា គ្រប់ស្ថានភាពអាក្រក់តែងមានក្តីសង្ឃឹម»។

 

 

លោកស្រីម៉េង ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិវែនឃូវើ (Vancouver)ប្រទេសកាណាដា តាមដីកាពីអាជ្ញាធរអាមេរិកក្នុងជំនាន់រដ្ឋបាលលោកប្រធានាធិបតីអាមេរិកដូណលត្រាំ។ លោកស្រីម៉េងចាប់ពីពេលនោះមក បានតវ៉ាប្រឆាំងនឹងបណ្តឹងធ្វើបត្យាប័នលោកស្រីពីកាណាដា ទៅសហរដ្ឋអាមេរិក។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024