ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងកើនឡើងសារជាថ្មីដល់ទៅ២៤៣៤នាក់

២៥ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

 

 

 

ប្រទេសកូរ៉េខាងត្បូង មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃកើនឡើងសារជាថ្មីដែលមានរហូតដល់ទៅ២៤៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនេះជាតួលេខខ្ពស់មួយបើធៀប នឹងកំណត់ត្រាកាលពីខែមុន។ នេះបើតាមការអោយដឹងពីអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រ។ ប្រទេសកូរ៉េខាងត្បូងជាប់ក្នុងរលកឆ្លងជំងឺកូវីដ១៩ចាប់តាំងពីដើមខែកក្កដា។

 

 

យ៉ាងណាក៏ដោយអត្រាអ្នកជំងឺធ្ងន់ធ្ងរស្ថិតនៅក្នុងកម្រិតទាប ដោយសារមានការជួយពីយុទ្ធនាការចាក់វ៉ាក់ស៊ាំង ដែលផ្តល់អាទិភាពទៅលើក្រុមមនុស្សចាស់ ដែលងាយនឹងមានជំងឺកូវីដ១៩ធ្ងន់ធ្ងរ។

 

 

អាជ្ញាធរបានណែនាំអ្នកទាំងឡាយដែលត្រលប់មកពីបុណ្យឈប់សម្រាក៣ថ្ងៃនៅសប្តាហ៍នេះ ត្រូវតេស្តរកជំងឺកូវីដ១៩ ជាពិសេសមុនពេលត្រលប់ចូលទៅបំពេញការងារវិញ។

 

 

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ប្រហែលជាបន្តកើនឡើង ហើយប្រហែលកើនឡើងខ្ពស់នៅសប្តាហ៍ក្រោយ នៅពេលមនុស្សជាច្រើនតេស្តរកជំងឺកូវីដ១៩ក្រោយបុណ្យឈប់សម្រាកនេះ។ នេះបើតាមការអោយដឹងពីអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងថ្លែងប្រាប់នៅក្នុងសន្និសិទសារព័ត៌មាន។

 

 

តួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្នមាន២៩៥,១៣២នាក់ និងស្លាប់២៤៣៤នាក់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024