ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

នៅប្រទេសរុស្ស៊ីតួលេខមនុស្សស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩កើនឡើងសារជាថ្មី

២៤ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍បានអោយដឹងថា មនុស្សស្លាប់ដោយសារជំងឺកូវីដ១៩មាន៨២០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលជាតួលេខមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ជាថ្មីមានចំនួនច្រើននៅរយៈចុងក្រោយនេះនៅថ្ងៃ២៦សីហា។ ស្របគ្នាអាជ្ញាធរបានព្រមានថា ករណីអ្នកកើតជំងឺកូវីដ១៩អាចកើនឡើងឆាប់រហ័សជាថ្មីម្តងទៀត។

 

ទីក្រុងម៉ូស្គូ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនូន៣៤៤៥នាក់ក្នុងពេល២៤កន្លងទៅ ក្នុងពេលតែមួយថ្ងៃ ជាតួលេខខ្ពស់មិនធ្លាប់មានចាប់តាំងពីថ្ងៃទី៣១ខែកក្កដា ក្រោយករណីឆ្លងច្រើននៅអំឡុងពេលរដូវក្តៅ។ ចំណែកនៅទូទាំងប្រទេសមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១,៤៣៨នាក់។

 


មន្ត្រីនៃវិមានគ្រីមឡាំងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅមិនទាន់មានការពិភាក្សាគ្នានៅឡើយទេពីការអនុវត្តន៍វិធានការបិទខ្ទប់សារជាថ្មី ឬក៏វិធានការរឹតត្បិតណាមួយនោះ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតាមតំបន់នីមួយៗ កំពុងឃ្លាំមើលស្ថានភាពយ៉ាងដិតដល់។

 

ប្រទេសរុស្ស៊ី ចាប់តាំងពីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩រហូតមកដល់ពេលនេះ មានករណីអ្នកកើតជំងឺកូវីដ១៩នៅទូទាំងប្រទេសចំនួន៧,៣៥៤,៩៩៥នាក់ ហើយអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន២០១,៤៤៥នាក់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024