ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ខ្មាន់កាំភ្លើងសម្លាប់មនុស្សម្នាក់និងខ្លួនឯងនៅផ្សារទំនើបនៅសហរដ្ឋអាមេរិក និង១២នាក់ផ្សេងទៀតរបួស

២៤ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋTennessee នៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្សម្នាក់ និង១២នាក់ផ្សេងទៀតរងរបួស បន្ទាប់មកទើបជនដៃដល់បាញ់សម្លាប់ខ្លួនឯង។ ចំណែកអ្នកផ្សេងទៀត រត់លាក់ខ្លួននៅក្នុងទូត្រជាក់ក្នុងហាង។

 

 

​ប៉ូលីសបានទៅកាន់កន្លែងកើតហេតុ ក្រោយករណីបាញ់ប្រហារបានកើតឡើងនៅផ្សារទនិញ Kroger  ។ ទាក់ទងនឹងករណីនេះ អាជ្ញាធរមិនបានបកស្រាយពីចេតនាដែលនាំអោយកើតមានករណីបាញ់ប្រហារ ហើយក៏មិនបានបង្ហាញអត្តសញ្ញាណជនរងគ្រោះនិងជនដៃដល់ឡើយ។

 

ប៉ូលីសប្រចាំតំបន់បានប្រើប្រាស់រ៉ូបូតនិងក្រុមជំនាញដោះគ្រាប់បែកពិនិត្យមើលយានយន្តមួយគ្រឿងដែលចតនៅខាងក្រៅទីតាំងបាញ់ប្រហារ។


 

 

 

 

ប្រភពពីអាជ្ញាធរដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថា ជនដៃដល់ជាបុគ្គលិកម្នាក់ដែលត្រូវបណ្តេញចេញពីការងារនៅថ្ងៃព្រហស្បតិ៍។ ករណីនេះគេជឿជាក់ថា ខ្មាន់កាំភ្លើងធ្វើសកម្មភាពតែម្នាក់ឯង ហើយជននេះត្រូវប្រទះឃើញស្លាប់ដោយសាររបួសបាញ់ខ្លួនឯងនៅកន្លែងចតយានយន្តនៅខាងក្រៅហាងទំនិញ។

 

ហិង្សានៅថ្ងៃព្រហស្បតិ៍ ជាហេតុការណ៍បន្តបន្ទាប់ថ្មីចុងក្រោយបំផុតនៃករណីបាញ់ប្រហារនៅកន្លែងធ្វើការងារដែលបានកើតឡើងនៅតាមបណ្តាទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក និងបានឆក់យកជីវិតមនុស្សជាច្រើននាក់ ហើយក៏បានបន្សល់ទុកមនុស្សជាច្រើននាក់ផ្សេងទៀតនូវពិការភាពផងដែរនៅឆ្នាំនេះ។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024