ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កំអ៊ែរផ្ទុះចេញពីភ្នំភ្លើងLaPalmaនៅតែបន្តខណៈភ្នំភ្លើងផ្ទុះឈានចូលដល់ថ្ងៃទី៥

២៤ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

កំអ៊ែរភ្នំភ្លើងនៅតែបន្តផ្ទុះចេញពីភ្នំភ្លើងLa Palma ខណៈដែលភ្នំភ្លើងនេះផ្ទុះឈានចូលដល់ថ្ងៃទី៥ហើយនៅថ្ងៃព្រហស្បតិ៍(២៣កញ្ញា)។

 

 

 

 

ភ្នំភ្លើងនៅតែមានសកម្មភាពពីពេលយប់បន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ រុញច្រានកំអ៊ែរភ្នំភ្លើងផ្ទុះចេញមកខាងក្រៅដូចព្រះអាទិត្យរះក្រហមឆ្អិនឆ្អៅពេញលើដែនកោះ។

 

លំហូរកំអ៊ែរភ្នំភ្លើងពណ៌ខ្មៅ បានហូរឆ្ពោះទៅតំបន់ភាគខាងលិចចាប់តាំងពីថ្ងៃអាទិត្យ ហើយនៅតាមផ្លូវដែលកំអ៊ែរភ្នំភ្លើងហូរកាត់វាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមានលំនៅដ្ឋាន សាលារៀន និងចំការចេក ដែលជាផលិតផលនាំចេញដ៏ធំប្រចាំតំបន់។

 

កំអ៊ែរភ្នំភ្លើង បានបំផ្លិចបំផ្លាញលំនៅដ្ឋានពលរដ្ឋក្នុងតំបន់ជិត២០០ខ្នង និងបានបង្ខំអោយពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀស។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024