ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ក្រោយពីបានដើរតួជាមេបញ្ជាការអស់រយៈពេល១៦ឆ្នាំ ក្នុងភាពយន្ត James Bond នៅ ទី បំផុត តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ក៏ទទួលបាន ការតែងតាំង តំណែង ជា មេ បញ្ជា ការ កិត្តិយស ក្នុង កងទ័ព ជើង ទឹក អង់គ្លេស។
តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ត្រូវបានតែងតាំងជា មេបញ្ជាការកិត្តិយស ក្នុង កងទ័ព ជើង ទឹក អង់គ្លេស ដែល តំណែងនេះ គឺ ដូច ជា តំណែងដែលលោកធ្លាប់បាន ដើរតួ ជា ច្រើន ឆ្នាំ ក្នុង ស៊េរីភាពយន្ត James Bond (ជេមស៍ ប៊ន)។
រូបភាពដែលបានចេញផ្សាយកាលពីថ្ងៃ ព្រហស្បត្តិ៍ បានបង្ហាញ ឲ្យ ឃើញ នៅ ពេល តារា វ័យ ៥៣ឆ្នាំរូបនេះ ស្លៀក ឈុត ឯកសណ្ឋាន កងទ័ព ជើង ទឹក ដែល មាន ឈរ អម ដោយ ឧត្តមនាវីឯក លោក Tony Rakadin (ថូនី រ៉ាកាឌីន)។
ការទទួលបាន តំណែងកិត្តិយសក្នុងកងទ័ព ជើង ទឹកនេះ គឺ រយៈពេល១៦ឆ្នាំ ក្រោយពី តារា សម្ដែងវ័យ ៥៣ឆ្នាំរូប នេះ បាន ប្រកាស ដើរ តួ ជា តួអង្គ James Bond ដោយ ភាពយន្ត "Casino Royale" (កាស៊ីណូ រ៉ូយ៉ាល់) ចេញឆ្នាំ២០០៦ គឺជាភាពយន្ត ដំបូង នៃ ការ ដើរ តួ ជា James Bond របស់ លោក។
ភាពយន្ត James Bond វគ្គថ្មីមានចំណងជើងថា "No Time To Die" នឹង ជា ភាពយន្ត ចុង ក្រោយ ដែលលោក Daniel Craig (ដានីញ៉ែល ក្រេក) ត្រូវ ដើរ តួ ជា James Bond ដោយ ភាពយន្តនេះ នឹង ចាក់ បញ្ចំង ទូទាំងពិភពលោក ចាប់ពី ថ្ងៃ ទី២៨ ខែកញ្ញា៕
ប្រែសម្រួល៖ វ៉ាន់ថន