ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

តារាភាពយន្ត ចិន ចាស់ថ្មីជួបជុំលើកម្រាលព្រំមហោស្រពក្រុងប៉េកាំង

២៣ កញ្ញា ២០២១ | កម្សាន្ដ

តារាភាពយន្តចិនចាស់ថ្មីជាច្រើនរូបបានជួបជុំគ្នាលើកម្រាលព្រំក្រហមនៃការបើកកម្មវិធីមហោស្រពភាពយន្តក្រុងប៉េកាំងលើកទី១១ ដែលបានចាប់ផ្ដើមកាលពីដើមសប្ដាហ៍នេះ។

 

 

 

ការបើកសម្ពោធកម្មវិធីមហោស្រពភាពយន្តក្រុងប៉េកាំងឆ្នាំ២០២១ មានការចូលរួមពីសំណាក់តារាភាពយន្តចិនចាស់ថ្មី រួមទាំងផលិតករភាពយន្តល្បីៗជាច្រើនរូប។

 

 

 

លើកម្រាលព្រំក្រហមគេឃើញមានវត្តមានតារាសម្ដែងស្រី Gong Li (ហ្គុងលី) ដើរតួនាទីជាគណៈកម្មការនៃពានរង្វាន់ធំនៃកម្មវិធី រួមជាមួយក្រុមការងារនៃភាពយន្តជាង៣០ មានដូចជាអ្នកដឹកនាំ Chen Kaige (ឆិន កៃហ្គេ), អ្នកដឹកនាំ Tsui Hark (ហ្សុយ ហ៉ាក) រួមទាំងតារាសម្ដែង Wu Jing (អូ ជីង) ដែលជាតួឯកនៃភាពយន្តបែបសង្គ្រាមប្រវត្តិសាស្ត្រជាដើម។

 

 

 

កម្មវិធីមហោស្រពភាពយន្តក្រុងប៉េកាំង បានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្នុងគោលបំណងបង្កើតជាវេទិកាផ្លាស់ប្ដូរវប្បធម៌សម្រាប់វិស័យភាពយន្តសកល ជាមួយគោលដៅអភិវឌ្ឍន៍វិស័យភាពយន្តចិនឲ្យឈានទៅដល់កម្រិតពិភពលោក។ 

 

 

 

ដោយឡែកពានរង្វាន់ Tiantan (ធៀនថាន) ដែលជាពានរង្វាន់កិត្តិយសធំជាងគេនៃកម្មវិធីនេះ គឺមានគោលបំណងណែនាំនូវភាពយន្តល្បីជុំវិញពិភពលោកជូនដល់ទស្សនិកជនចិន និងផ្សព្វផ្សាយពីការផ្លាស់ប្ដូរគ្នារវាងផលិតករ និងតារាសម្ដែងចិន ជាមួយផលិតករ និងតារាសម្ដែងបរទេស។

 

 

 

កម្មវិធីនេះនឹងបន្តប្រារព្ធរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024