ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ជោគជ័យខ្លាំងលើស្នាដៃរឿងទី២ Varfilm Media បន្តផលិតរឿងខ្លីថ្មីៗ ដើម្បីបង្កើនប្រជាប្រិយភាព

២២ កញ្ញា ២០២១ | កម្សាន្ដ

 

ស្របពេលស្នាដៃរឿងខ្លីទី២កំពុងផ្ទុះការគាំទ្រខ្លាំង Varfilm Media បានកំពុងសម្រុកថតរឿងខ្លីថ្មីមួយទៀត។ រឿងថ្មីនេះ ត្រូវតួអង្គប្រុសស្រីជឿជាក់ថា នឹងផ្តល់តម្លៃអប់រំល្អដល់អ្នកទស្សនាពេលចាក់បញ្ចាំងជាផ្លូវការឆាប់ៗនេះ។

 


ខណៈស្នាដៃរឿងអប់រំខ្លីទី២ កំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន Varfilm Media បានកំពុងបន្តផលិតភាពយន្តអប់រំខ្លីបន្តបន្ទាប់ទៀត ដើម្បីបម្រើអារម្មណ៍អ្នកទស្សនា និងបង្កើនប្រជាប្រិយភាព។

 


រឿងអប់រំខ្លីបន្ទាប់នេះ ចំណងជើងថា «ស្លៀកសិចសុី- SEXY»។ រឿងនេះ នឹងឆ្លុះបញ្ចាំងពីតថភាពពិតដែលសង្គមបច្ចុប្បន្នកំពុងជួបប្រទះ ពិសេសតែងកើតឡើងលើនារីនិយមចូលចិត្តតុបតែងខ្លួន Sexy បែបនារីសម័យថ្មី។

 


ដើម្បីបន្ថែមរសជាតិសាច់រឿង Varfilm Media បានជ្រើសរើសតួស្រី ជាតារាស្រីម្នាក់និយមភាពស៊ិចស៊ីស្រាប់មកសម្តែង គឺកញ្ញា Gii Bella។ ដោយឡែក តួប្រុសវិញនោះ គឺកម្លោះសង្ហាកូនខ្មែរកាត់ស្វីស លោក វីលៀម សត្យា ដែលគេស្គាល់ច្រើនក្នុងរឿងខ្លីរបស់ Varfilm Media និងវីដេអូប្លែកៗក្នុងកម្មវិធី Tik Tok ដែលលោកបានបង្កើតឡើង។

 


ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយភីអិនអិនកាលពីពេលថ្មីៗនេះ តារាសម្តែងពន្លកថ្មីទាំងពីររូបឲ្យដឹងថា នេះជាលើកទី១ហើយដែលទាំងពីររនាក់មានឱកាសរួមសម្តែងជាមួយគ្នា។ ត្បិតមិនមានបទពិសោធន៍ការសម្តែងក្រាស់ក្រែល តែអ្នកទាំងពីរចាប់ដៃគ្នាសម្តែងបានយ៉ាងល្អ និងស៊ីមេទ្រីគ្នា។

 


តួប្រុសក្នុងរឿង «ស្លៀកសិចសុី- SEXY» ថា រឿងនេះ មិនខុសពីរឿងមុនៗដែល Varfilm Media បានផលិតទេ នឹងផ្តោតសំខាន់លើការអប់រំជាចម្បង និងបានច្បិចយកចំនុចសំខាន់ៗមកផលិត ដើម្បីការអប់រំ ការយល់ដឹង លាយឡំភាពកម្សាន្ត។ក្រោយបញ្ចប់ការថត តួអង្គប្រុសស្រីក្នុងរឿងនេះជឿជាក់ថា ទស្សនិកជននឹងទទួលបានការអប់រំច្រើន នៅពេលបានទស្សនារឿងខ្លីមួយនេះនាពេលឆាប់ៗ។ 

 


កញ្ញា Gii Bella បន្ថែមថា គុណតម្លៃមួយទៀតរបស់រឿងនេះ គឺចង់អប់រំឲ្យគ្រប់គ្នាកុំចាត់ទុកការស្លៀកពាក់ស៊ិចស៊ី និងការតុបតែងខ្លួនរបស់មនុស្សស្រី ជាដើមហេតុនៃការកើតមានអំពើរំលោភបំពាន យើងគ្រប់គ្នាគួរគោរពនិងផ្តល់តម្លៃគ្នាទៅវិញទៅមកឲ្យបានច្រើនទើបជារឿងល្អ។ 
សូមជម្រាបថា «ស្លៀក Sexy» ជាស្នាដៃតែងនិពន្ធរបស់កញ្ញា ឈឹម រតនៈទេពី ដឹកនាំសម្តែងដោយលោក ធឿង ទិត្យា។ 

 


«ស្លៀក Sexy» ទៀតសោធន៍ ជាស្នាដៃរឿងអប់ខ្លីទី៣របស់ Varfilm Media។ ក្នុងនោះរឿងទី១ ចំណងជើង «ចិត្តអាក្រក់» រឿងទី២ ចំណងជើងថា «ចាក់សាក់» ដែលរឿងនេះកំពុងផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់មហាជន ដោយមានអ្នកចុចចូលទស្សនាជាង 1M លើឆានែលយូធូបផ្លូវការរបស់ Varfilm។


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024