ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

វត្តមាន BTS នៅអង្គការសហប្រជាជាតិទាក់ទាញអ្នកទស្សនារាប់លាននាក់

២១ កញ្ញា ២០២១ | កម្សាន្ដ

 

ក្រុមចម្រៀង BTS កាលពីថ្ងៃច័ន្ទបានឡើងថ្លែងសុន្ទរកថាជាលើកទីពីរលើវេទិកាអង្គការសហប្រជាជតិ ដើម្បីជួយផ្សព្វផ្សាយផែនការថ្មីៗរបស់អង្គការនេះ។ ក្រុមចម្រៀងបុរស BTS បានចូលរួមជាមួយមេដឹកនាំពីជុំវិញពិភពលោក ដើម្បីធ្វើការផ្សព្វផ្សាយពីគោលដៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានការលុបបំបាត់ភាពក្រីក្រខ្លាំង, ការចូលរួមថែរក្សាភពផែនដី និងការសម្រេចនូវសមភាពយេនឌឺ។

 

 

ក្នុងកម្មវិធី ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in (មូន ជេអ៊ីន) បានឧទ្ទេសនាមក្រុម BTS ជាប្រេសិតពិសេសរបស់ប្រធានាធិបតី និងជាក្រុមយុវជនដែលមានទំនាក់ទំនងល្អជាមួយយុវជនទូទាំងពិភពលោក។

 

 

វីដេអូថ្លែងសុន្ទរកថាសមាជិក BTS លើគណនីយូធូបអង្គការសហប្រជាជាតិ មានអ្នកគាំទ្រសម្រុកចុចមើលដល់ទៅជាង៧លានដង គិតត្រឹមរសៀលថ្ងៃចន្ទ។

 

 

ក្រោយសុន្ទរកថា ក្រុម BTS ក៏មានឱកាសសម្ដែងបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា "Permission to Dance" នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយកផងដែរ។

 

 

គួរបញ្ជាក់ថា សុន្ទរកថាកាលពីថ្ងៃចន្ទនេះត្រូវបានចាត់ទុកថាជាការបង្ហាញខ្លួនលើកទី ២ របស់BTS នៅវេទិកា UN បន្ទាប់ពីពួកគេធ្លាប់បានចូលរួមព្រឹត្តិការណ៍មួយនៅឆ្នាំ ២០១៨ និងបាននិយាយអំពីការងាររបស់ខ្លួនជាមួយអង្គការយូនីសេហ្វ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024