ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនរថយន្ត Isuzu Cambodia ធ្វើរឿងនេះទៀតហើយ ក្នុងស្ថានភាពកូវីត

២០ កញ្ញា ២០២១ | ព័ត៌មានជាតិ


ដោយយោងតាមការផុសនៅលើផេកផ្លូវការរបស់ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី 14 ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនរថយន្តថ្មី ទ្រី ផេដ អ៊ីស៊ូហ៊្សុ (Isuzu Cambodia) ដែលដឹកនាំដោយ លោក យ៉ូហ្កូ កាន់ដា ប្រធានគ្រប់គ្រងទូទៅ និងសហការី បានឧបត្ថមមួកសុវត្ថិភាព ចំនួន 1,200 មួក និង ស្ទីកឃ័រចំណាំងផ្លាត ចំនួន 15,000 សន្លឹក ជូនដល់ នាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

 

 

 

កាលពីថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមជាមួយសហការី ដើម្បីអនុវត្តគោលការណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២១ ដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់ បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កមកពីរបួសក្បាលធ្ងន់ធ្ងរ និងការបុកប៉ះយានយន្ត ដោយសារមើលមិនឃើញនៅ ពេលយប់។

 

 

 

យើងឃើញថា ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដោយសារវិបត្តិកូវីត យ៉ាងណា ក៏ក្រុមហ៊ុន ជប៉ុនមួយនេះ នៅតែគិតគូពីប្រជាជនកម្ពុជា ហើយព្យាយាមជួយ ជារឿយៗ ដូចជា ការចូលរួមព្រះរាជសប្បុរសធម៌ តាមរយៈព្រះមហាក្សត្រ  ការជួយកុមារកម្ពុជាតាមរយៈមន្ទីពេទ្យគន្ធបុប្ផា ការបរច្ចាកម៉ាស ការបរិច្ចាកជូនប្រជាជន រងគ្រោះ ដោយទឹកជំនន់ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតដែលយើងបានសង្កេតកន្លងមក។

 

 


គួរអោយកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Isuzu Cambodia ដែលមានទីតំាងនៅទល់មុខព្រលានយន្ដហោះ ពោធ៍ចិនតុង ក៏ទើបតែដាក់សម្ពោធជាផ្លូវការ នូវរថយន្ដ Pick-Up (Isuzu D-Max)និង SUV (Isuzu Mu-X) លក្ខណៈគ្រួសារ ដែលជាការផ្លាស់ប្តូរថ្មីទាំងស្រុង ទាំងរូបរាងខាងក្រៅនិងក្នុង មើលទៅបែប Premium និង Hi-class ជាមួយបច្ចេកវិទ្យាទំនើបៗថ្មីប្លែកគេ ប្រព័ន្ធសុវត្ថិភាព និងជាពិសេសប្រព័ន្ធជើងក្រោមថ្មីរឹងមាំជាមុនទ្វេដង។

 

 


ទំនាក់ទំនងក្រុមហ៊ុន៖ 
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia ឬ Isuzu KCambodia
YouTube: Isuzucambodia 
Intragram: Isuzucambodiaofficial 
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024