ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

 ទឹម រដ្ឋា ចង់បានកូនមុនរៀបការ

១៩ កញ្ញា ២០២១ | កម្សាន្ដ

 

តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ទឹម រដ្ឋា បាននិយាយថាប្រសិនបើជំងឺកូវីដ១៩នៅតែមិនបន្ត ហើយមិនមានភាពធូរស្រាលនោះទេកញ្ញានឹងរៀបគម្រោងយកកូនមុនរៀបការជាមួយគូស្នេហ៍របស់ខ្លួនជាជនជាតិអាមេរិក។

 

 

តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា មានគម្រោងរៀបការនិងគូស្នេហ៍នៅបំណាច់ឆ្នាំ ២០២១ ខាងមុខក្រោយបានរួមរស់ជាមួយគ្នាជិត ៦ ឆ្នាំ ប៉ុន្តែប្រសិនបើជំងឺកូវីដ ១៩ នៅពុំទាន់ធូស្រាលទេ នាងនឹងរៀបចំពិធីជាលក្ខណៈតូចតាច ព្រមទាំងយកកូនភ្លាមៗ ។

 

 

កាលពីដើមឆ្នាំ ២០២១ តារាម៉ូដែលរូបនេះបានទទួលកាដូចិញ្ចៀនពេជ្រសុំរៀបការពីគូស្នេហ៍ខ្លួនក្នុងខួប ៥ ឆ្នាំដែលបានស្រឡាញ់គ្នា ប៉ុន្តែពេលនោះជំងឺកូវីដ ១៩ កំពុងវាយលុកខ្លាំង កម្មវិធីនានាត្រូវបានប្រកាសបិទមិនឱ្យរៀបចំផង ទើបធ្វើឱ្យនាងសម្រេចចិត្តផ្អាកមិនទាន់រៀបចំពិធីមង្គលការទាំងអារម្មណ៍សោកស្តាយបំផុត ។ 

 


ចាប់តាំងពីពេលនោះមកតារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ក៏បានផ្អិបរឿងរៀបការទុកមួយឡែក ហើយនាងក៏មិនធ្លាប់បង្ហាញពីគម្រោងយកកូនដែរ ទោះបីជានាងបានស្រឡាញ់គ្នាជាមួយគូស្នេហ៍អស់រយៈពេលជាង ៥ ឆ្នាំមកហើយក្តី ទើបតែថ្មីៗនេះស្រាប់តែ ទឹម រដ្ឋា បានបង្ហាញអារម្មណ៍ពិតអមជាមួយរូបភាពយ៉ាងផ្អែមល្ហែមទៅប្រាប់អ្នកគាំទ្រខ្លួននៅលើបណ្តាញសង្គម ហ្វេសប៊ុកថា « My គូជីវិត កូវីដ១៩ នេះ អត់ព្រមឈប់សោះ អត់ដឹងថា ខ្ញុំចាំចូល រងការទេអី ? គ្នាមិនងាយបានការទេណា ទៅវិញឱ្យលឿនៗទៅ ទាន់ខ្ញុំកំពុងតែចង់ការ » ។ 

 


តាមរយៈសារនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា ទឹម រដ្ឋា ពិតជាមានគម្រោងរៀបការក្នុងពេលឆាប់ៗនេះយ៉ាងពិតប្រាកដ ។ កញ្ញា ទឹម រដ្ឋា ថែមទាំងបាននិយាយថា ប្រសិនបើជំងឺកូវីដ ១៩ នៅពុំទាន់ធូស្រាលនៅបំណាច់ឆ្នាំនេះទេ នាងមានគម្រោងនឹងរៀបចំពិធីតូចល្មមទៅតាមប្រពៃណី ខ្មែរ ហើយថែមទាំងយកកូនភ្លាមៗ ពីព្រោះនាងនិងគូស្នេហ៍ស្រឡាញ់និងចង់បានកូនណាស់ ណាមួយពេលនេះនាងមានវ័យច្រើនគួរសម មិនអាចបណ្តោយពេលវេលាតទៅមុខទៀតបានទេ ។ 

 


មានឈ្មោះជាតារាសម្តែង និង បង្ហាញម៉ូដដែលមានចរិតកាត់បរទេស ប៉ុន្តែ ទឹម រដ្ឋា នៅតែមានបំណងនឹងរៀបចំពិធីមង្គលការតាមប្រពៃណី ខ្មែរ យ៉ាងធំដុំបំផុត និងអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ មិនឱ្យចាញ់មិត្តរួមអាជីពឡើយ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024