ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រូងភ្នំ Yungang បង្កប់នូវការរួមបញ្ចូលវប្បធម៌ជាច្រើនក្នុងប្រទេសចិន 

១៩ កញ្ញា ២០២១ | កម្សាន្ដ



រូងភ្នំ Yungang (យ៉ុនកាង) ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ ត្រូវបានចាត់ទុកជាកំណប់សិល្បៈដ៏ធំមួយដែលផ្សារភ្ជាប់នូវវប្បធម៌ចិន ជាមួយនឹងវប្បធម៌លោកខាងលិច។

 


មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីទីក្រុងដាទុង នៃខេត្តសានស៊ី ប្រទេសចិន រូងភ្នំ Yungang (យ៉ុនកាង) គឺជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រដ៏ល្បីដែលនៅផ្នែកខាងក្រៅ មានដាប់ឆ្លាក់ជាប់នូវរូបពុទ្ធបដិមាដ៏ធំសម្បើម ឆ្លាក់ដោយប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធ។ 

 

 

ស្ថិតនៅជាប់នឹងចង្កេះភ្នំវូចូវសាន ក្នុងបរិវេណតំបន់រូងភ្នំនេះមានរូងភ្នំធំៗចំនួន៥៣ និងរូងតូចៗចំនួន ៥១០០០កន្លែងដែលមានដាក់តាំងរូបសំណាកព្រះពុទ្ធរូបចំនួន ៥១០០០អង្គ ដែលត្រូវបានសាងសង់ឡើងនៅខ្ទង់ ១៥០០ឆ្នាំមុន។

 

 

នៅឆ្នាំ២០០១ រូងភ្នំយ៉ុនកាង បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការយូណេស្កូ ដោយអង្គការនេះបានលើកសរសើរថារូងភ្នំយ៉ុនកាងគឺជារូងភ្នំព្រះពុទ្ធដ៏ល្អឯកមួយ ដែលបានរួមបញ្ចូលគ្នានូវសាសនាព្រះពុទ្ធមកពីអាស៊ីខាងត្បូង និងអាស៊ីកណ្ដាល ជាមួយវប្បធម៌ជនជាតិចិន។

 

 

កាលពីខែឧសភាឆ្នាំ២០២០ ប្រធានាធិបតីចិនលោក ស៊ី ចិនពីង បានទៅទស្សនារូងភ្នំយ៉ុនកាងនេះ ដោយបានសង្កត់ធ្ងន់ថាទីនេះនេះគឺជាសម្បត្តិវប្បធម៌ពិភពលោក ហើយការអភិរក្សសម្បត្តិវប្បធម៌នេះមិនមែនសំខាន់សម្រាប់តែប្រទេសចិននោះទេ គឺដល់ពិភពលោកទាំងមូល ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024