ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Justin Bieber, Lil Nas X និង BTS ឈ្នះពានធំក្នុងកម្មវិធីVideo Music Awards

១៤ កញ្ញា ២០២១ | កម្សាន្ដ

តារាចម្រៀង Justin Bieber, តារារ៉េប Lil Nas X (លីល ណាស់ អិច) រួមទាំងក្រុម BTS ឈ្នះបាននូវពានរង្វាន់ធំៗពីកម្មវិធីពានរង្វាន់ MTV Video Music Awards ដែលបានប្រារព្ធឡើងកាលថ្ងៃចន្ទ  ។

 


បន្ទាប់ពីត្រូវប្រារព្ធអនឡាញកាលពីឆ្នាំមុនកម្មវិធីពានរង្វាន់ MTV Video Music Awards ហៅកាត់ថា VMA  នៅឆ្នាំនេះបានប្រព្រឹត្តិទៅបែបធម្មតាវិញដោយមានការ ចូលរួមយ៉ាងកុះករពីសំណាក់តារាចម្រៀងជាច្រើនរូបនិងអ្នកគាំទ្ររាប់ពាន់នាក់។

 

 

ក្នុងនោះតារារ៉េប Lil Nas X, តារាចម្រៀង Justin Bieber និងក្រុមចម្រៀងបុរសកូរ៉េ  BTS សុទ្ធតែជាអ្នកដែលឈ្នះបានពានរង្វាន់ធំពីកម្មវិធីដោយ Lil Nas X បានត្រឡប់ទៅផ្ទះជាមួយពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ ខណៈ  Justinឈ្នះពានរង្វាន់សិល្បករប្រចាំឆ្នាំនិងបទចម្រៀងប៉ុបល្អដាច់គេ។

 

 

ចំណែកក្រុម BTS ក្រសោបបានពានរង្វាន់ចំនួនពីររួមមាន ក្រុមចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់បទចម្រៀង ខេប៉ុបល្អដាច់គេ។

 

 

ដោយឡែក តារាចម្រៀងថ្មីដ៏លេចធ្លោ Olivia Rodrigo (អូលីវៀ រូដ្រីហ្គោ) ដណ្ដើមបានពានរង្វាន់សរុបចំនួនបីពីកម្មវិធី VMA ដែលក្នុងនោះមានពានរង្វាន់សិល្បករថ្មីឆ្នើម, ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំរួមទាំងពានរង្វាន់ការសម្ដែងប្រចាំឆ្នាំ  ។

 


កម្មវិធីដ៏ធំប្រចាំឆ្នាំនេះដែរក៏មានការសម្ដែងផ្ទាល់ពិសេសៗពីតារាចម្រៀងជាច្រើនរួមមាន Justin Bieber, Alicia Keys, Lil Nas X, Doja Cat, Ed Sheeran, Camila Cabello, Shawn Mendes និងតារាចម្រៀងល្បីៗជាច្រើនទៀត។

 


គួររំឭកថា ចាប់តាំងពីផ្ទុះកូវីដ១៩មក នេះជាលើកដំបូងហើយដែលកម្មវិធីពានរង្វាន់ VMA បានរៀបចំឡើងដោយមានការចូលរួមពីអ្នកគាំទ្រដោយកម្មវិធីឆ្នាំមុនបានរៀបចំឡើងដោយមិនមានអ្នកគាំទ្រចូលរួមផ្ទាល់នោះទេហើយការសម្ដែងភាគច្រើនគឺបានថតទុកសម្រាប់ចាក់ផ្សាយ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024