ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ល្ខោនរឿង “Frozen” ធ្វើឲ្យការបើកឡើងវិញនៃមហោស្រពទីក្រុងឡុងដ៍អ៊ូអរជាថ្មី

១០ កញ្ញា ២០២១ | កម្សាន្ដ

 

ភាពយន្តគំនូរជីវចលដ៏ល្បីល្បាញ របស់ Disney គឺរឿង “Frozen” ត្រូវ បានយកមកសម្ដែងជាល្ខោនលើឆាកទីក្រុងឡុងដ៍ជាលើកដំបូងកាលពីថ្ងៃពុធដែលធ្វើឲ្យរោងមហោស្រពមានភាពអ៊ូអរសាជាថ្មី។

 


ក្រោយការបិទដោយសារ ជំងឺកូវីដ ១៩ និងការជួសជុលអស់រយៈពេលជាង២ឆ្នាំរោងមហោស្រពដ៏ល្បី នៅទីក្រុង ឡុងដ៍បានទទួលទស្សនិកជនជាច្រើនម្ដងទៀតជាមួយនឹងការសម្ដែងល្ខោន រឿង “Frozen”។

 


ភាពយន្ត ឈ្នះ ពាន រង្វាន់ អូស្កាដែល មានដំណើររឿង រៀបរាប់ ពី បងប្អូន ស្រី ពីរ នាក់ ជា ព្រះនាង នៃ អាណាចក្រ Arendelle (អារេនឌេល) បានទទួលការគាំទ្រជុំវិញ ពិភពលោកនៅពេលចេញបញ្ចាំងកាលពីឆ្នាំ ២០១៣ ហើយ ក៏ ត្រូវបានច្នៃជាល្ខោនសម្ដែងលើឆាកនៅមហោស្រព Broadway សហរដ្ឋអាមេរិកនៅឆ្នាំ២០១៨។

 


ដោយឡែកការសម្ដែងដែលទើបចាប់ផ្ដើមនៅទីក្រុងឡុងដ៍ នៅពេលនេះមានការចូលរួមពីតារាល្បីៗដូចជាតារាអង់គ្លេស Samantha Barks (សាមេនថា បាក) ដើរតួជាព្រះនាង Elsa និង តារា សម្ដែង អៀរឡង់ Stephanie McKeon (ស្តេហ្វានី មើឃាន) ដើរតួជាព្រះនាង Anna។  តារាសម្ដែង Samantha Barks បាន និយាយថានាងសង្ឃឹមថាទស្សនិកជននឹងអាចទទួលភាព រីករាយសាជាថ្មីតាមរយៈការសម្ដែងនេះបន្ទាប់ពីការបិទខ្ទប់អស់ រយៈពេល ជាយូរ។

 


គួរបញ្ជាក់ថាការសម្ដែងល្ខោននេះ នឹងបន្តប្រព្រឹត្តទៅនៅមហោស្រព Drury Lane (ទ្រូរី លេន) ដែលទើបបើកដំណើរការឡើងវិញក្រោយការបិទទ្វារកែលម្អដោយចំណាយទឹកប្រាក់អស់ជាង ៨២លាន ដុល្លារ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024