ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប៊ុន សុធា បកស្រាយតបមតិទស្សនិកជនមួយចំនួន ដែលថាខ្លួនជាកីឡាករមានអំនួត និងអសីលធម៌

២៩ ឧសភា ២០២០ | កីឡា

បន្ទាប់ពី  ប៊ុន  សុធា  ផ្ដួល ឃួន ឡាំកូស៊ីន ក្នុងទឹកទី២ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE ក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រគុនខ្មែរជាច្រើនថា ប៊ុន សុធា ជាអ្នកប្រដាល់ដែលមានអំនួតក្អេងក្អាង និងខ្វះសុជីវធម៌ តាមរយៈ ការឃើញកាយវិការរបស់កូនសិស្សលោក ធន់ សុភា រូបនេះ ក្នុងការផ្សាយផ្ទាល់កម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេក Facebook PNN Sports រួមទាំង ផេក Facebook ជាច្រើនទៀត។

 

 

ជុំវិញមតិអ្នកនិយមគុនខ្មែរ មួយចំនួន ដែលបានលើកឡើងបែបនេះ ត្រូវបានកីឡាករគុនខ្មែរ ប៊ុន សុធា  ដែលជ្រកក្រោម សមាគមប្រដាល់កងយោធពលខេមរភូមិន្ទ បកស្រាយថា ការដែលខ្លួនបានបង្ហាញកាយវិការបែបនោះ ព្រោះពេលនោះមានអារម្មណ៍រំភើបដែលមិនស្មានមិនដល់ សម្រាប់ការគ្រងខ្សែក្រវាត់ប្រាក់ទី៣នេះ។

 


«និយាយទៅខ្ញុំសូមសំណមពរដល់អ្នកគាំទ្រ ដែលគាត់ស្អប់ខ្ញុំអីចឹងទៅ និយាយខ្ញុំកម្រមានអំនួតណាស់ ឬ មើលងាយគេណាស់បង និយាយរួមទៅមានតែគេមើលងាយខ្ញុំវិញ ដ្បិតពេលឡើងវ៉ៃខ្ញុំរៀងឌឺតិចមែន តែនេះជាសិល្បៈទេ ព្រោះពេលគេវ៉ៃឈឺចេះតែមានអារម្មណ៍ខឹងចង់វ៉ៃវិញហើយ អាចនិយាយបានថាចិត្តសឿងចឹងទៅ តែបើថានៅក្រោមសង្វៀនវិញ ខ្ញុំធម្មតាទេ អត់ដែលមើលងាយណាគេទេ មានតែនិយាយលេងសើចដូចបងប្អូនវិញ ដូចកូស៊ីន  មកថ្លឹងខ្ញុំនិយាយលេងជាមួយធម្មតា ដូចពេលចាប់ឆ្នោតខ្ញុំធ្លាប់និយាយជាមួយវ៉ានវឿនថា៤គូហ្នឹងខ្ញុំទាយត្រូវទាំងអស់ ទើបខ្ញុំសប្បាយចិត្ត មែនខ្ញុំចង់មើលងាយគេទេ ហើយដូចពេលវ៉ៃកូស៊ីន សន្លប់ចឹង ខ្ញុំ ធម្មតាយើងសប្បាយចិត្តបានខ្សែក្រវាត់អ្នកណាមិនលោត តែខ្ញុំក៏បានទៅសូមទោស កូស៊ីន និងលោកគ្រូច្រើនដងដែរ»។

 

 

គូរបញ្ជាក់ថា ប៊ុន សុធា បានក្លាយជាអ្នកគ្រងខ្សែវាត់ប្រាក់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE ទម្ងន់៥៧គីឡូ ទី៣ បន្ទាប់ពី អេ ចំរើន និង អេ ណារ័ត្ន។ ដោយឡែកម្ចាស់ខ្សែក្រវាត់ប្រាក់ចុងក្រោយ ត្រូវរងចាំការប្រជែងគ្នារវាង កណ្ដាប់ដៃថ្មខេត្តបន្ទាយមានជ័យ លៀប រដ្ឋា ទល់នឹង ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម២សម័យ វ៉ាន់ វឿន នា ថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ចុងសប្ដាហ៍នេះ ។ លើសង្វៀន តែមួយ ក៏មានការប្រកួតគូមិត្តភាពដ៏ជក់ចិត្ត ផង ដែរ រួមមាន កាន់ ម៉េងហុង ប៉ះ ធន់ ស៊ីហុង ស្របពេល អេរ៉ាវ៉ាន់ ចាន់រាជ តតាំង ឡុង ខេត្ត ខណៈ ឡុង ហាក់ ស្វាគមន៍ជើង ខ្លាំងវ័យក្មេង ឡុង សុខលីម រួមទាំង មានគូថ្នាលពីរគូទៀតផងដែរ ផ្សាយផ្ទាល់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕

 

អត្ថបទ៖ នូ​ ពៅ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024