ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

Jamie Lee Curtis ទទួលពានរង្វាន់ធំសម្រាប់ស្នាដៃមួយជីវិតពីមហោស្រពក្រុង Venice

០៩ កញ្ញា ២០២១ | កម្សាន្ដ

 

តារាសម្ដែងជើងចាស់ Jamie Lee Curtis (ជេមមី លី ឃឹតធីស) ទទួលបានពានរង្វាន់ធំពីកម្មវិធីមហោស្រពភាពយន្តទីក្រុងវេនីស សម្រាប់ស្នាដៃសម្ដែងពេញមួយជីវិតរបស់ខ្លួន ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៧៨មក។

 


តារាសម្ដែងអាមេរិក Jamie Lee Curtis (ជេមមី លី ឃឹតធីស) បានឈ្នះពានរង្វាន់ធំឈ្មោះថា Golden Lion សម្រាប់ស្នាដៃពេញមួយជីវិត ពីកម្មវិធីមហោស្រពភាពយន្តទីក្រុងវេនីសកាលពីថ្ងៃពុធកន្លងទៅ។

 

 

អ្នកស្រី Jamie (ជេមមី) បានចូលប្រឡូកក្នុងវិស័យភាពយន្តដំបូងក្នុងឆ្នាំ ១៩៧៨ ជាមួយភាពយន្តរន្ធត់មានចំណងជើងថា "Halloween" ដែលអ្នកស្រីបានដើរតួជាអ្នកមើលថែក្មេងម្នាក់ ដែលត្រូវប្រយុទ្ធតទល់នឹងឃាតករម្នាក់ឈ្មោះថា Myers (ម៉ាយយើ)។

 

 

ដោយឡែកស្នាដៃភាពយន្ត "Halloween" ថ្មីចុងក្រោយរបស់តារាស្រីវ័យ ៦២ឆ្នាំរូបនេះ មានចំណងជើងថា "Halloween Kills" ក៏បានសម្ពោធបញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងវេនីសផងដែរ ក្រោយពីបញ្ចប់កម្មវិធីទទួលពានរង្វាន់។

 

 

 

ក្នុងភាពយន្តវគ្គថ្មីនេះ អ្នកស្រី Jamie (ជេមមី) បានកាន់កាប់តំណែងតួអង្គរបស់ខ្លួនដដែល ដែលម្ដងនេះអ្នកស្រីបានរៀបចំក្រុមឃ្លាំមើលជនរងគ្រោះពីមុន និងជនរងគ្រោះនាពេលបច្ចុប្បន្ន ដើម្បីប៉ុនប៉ងបញ្ចប់ការតាមសម្លាប់ដ៏ឃោរឃៅរបស់ឃាតករឈ្មោះថា Myers (ម៉ាយយើ)៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024