ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

KMH CHAMPIONS LEAGUE៖ BAGUETTE UNITED សង្ឃឹមទទួលបាន ៣ពិន្ទុសប្តាហ៍នេះ

២១ ​វិច្ឆិកា ២០១៦ | កីឡា

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ KMH CHAMPIONS LEAGUE កាន់តែធ្វើអោយប្រិយមិត្តជក់ចិត្ត និងរឹងរឹតតែចង់តាមដានទស្សនា ដោយសារក្រុមចូលរួមនីមួយៗមានភាពស្វិតស្វាញក្នុងការប្រកួត ជាពិសេសគឺការបំប៉ោងសំណាញ់ទី ដ៏អស្ចារ្យនាពេលកន្លងមក។ 

 

 

 

ជាក់ស្តែង KHM CHAMPIONS LEAGUE ថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុម BAGUETTE UNITED ត្រូវប៉ះគ្នាជាមួយBEGGER FC នាកីឡដ្ឋាន Western Stadium ចាប់ពីម៉ោង៤រសៀលតទៅ។ គ្រូបង្វឹកក្រុម BAGUETTE UNITED លោក សំ រម្ម័ន អះអាងថា ក្រុមលោកមានសង្ឃឹមច្រើន ក្នុងការប្រកួតនេះ ត្បិតលោក ស្គាល់ច្បាស់ពីទម្រង់លេងរបស់គូប្រជែង។ ដោយឡែកគ្រូបង្វឹក BEGGER FC លោក សែត កំសត់ ហាក់សង្ឃឹមត្រឹមតែ ៥០ទៅ៦០ភាគរយតែប៉ុណ្ណោះ ព្រោះដៃគូរបស់ខ្លួនខ្លាំងជាង មានបទពិសោធច្រើន និងមានកីឡាករបរទេសចូលរួមផងដែរ។

 

KMH Champions League គឺពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព ធំជាងគេនៅកម្ពុជា ដែលមានការចូលរួមពីក្រុមខ្លាំងៗចំនួន ៣២។ ព្រឹត្តិការណ៍នេះ ជាទូទៅនឹងបើកអោយចូលទស្សនាដោយសេរីនៅ កីឡដ្ឋាន KMH Park ដែលឋិតនៅតាមបណ្តោយផ្លូវ វេង ស្រេង ឬក៏ Western Stadium។ សម្រាប់ប្រិយមិត្តដែលមិនបានអញ្ជើញទៅទស្សនាផ្ទាល់ អាចតាមដាននាគេហដ្ឋាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនដោយមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៤-៦ល្ងាច៕

 

ទស្សនាឈុតខ្លីៗសូមចុច៖

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024