ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

«ស្រ្តីក្នុងការរក្សាសន្តិភាព៖ ជាគន្លឹះសម្រាប់សន្តិភាព» ជាប្រធានបទឆ្នាំនេះ នៃទិវាអន្តរជាតិសំរាប់អ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

២៩ ឧសភា ២០២០ | ព័ត៌មានជាតិ

ថ្ងៃទី ២៩ ខែឧសភា គឺជាទិវាអន្តរជាតិសំរាប់អ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រធានបទសំរាប់ឆ្នាំនេះគឺ «ស្រ្តីក្នុងការរក្សាសន្តិភាព: ជាគន្លឹះសំរាប់សន្តិភាព»។


ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា សហគមន៍អន្តរជាតិ ក្នុងនោះរួមមានអ្នករក្សាសន្តិភាពអូស្រ្តាលី បានជួយប្រទេសកម្ពុជាតាមរយៈបេសកកម្មនាំមុខរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (យូណាមិក) និងអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ក្នុងអំឡុងខែតុលា ឆ្នាំ១៩៩១ និងខែកញ្ញា ឆ្នាំ១៩៩៣។

 


វាជាការសមរម្យដែលប្រទេសកម្ពុជាឥឡូវ ជាអ្នកចូលរួមដ៏សកម្មមួយ ក្នុងបេសកកម្មរក្សាសន្តិភាពនានា របស់អង្គការសហប្រជាជាតិ ហើយសំខាន់ជាងនេះទៀតនោះ ក៏មានការចូលរួមរបស់ស្រ្តីមានកម្រិតខ្ពស់ នៅក្នុងបេសកកម្មទាំងនេះផងដែរ។

 
ប្រទេសអូស្រ្តាលីមានមោទនភាពក្នុងការជួយគាំទ្រដល់អ្នករក្សាសន្តិភាពទាំងនេះ តាមរយៈជំនួយបណ្តុះបណ្តាលភាសាអង់គ្លេស ជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការយោធា៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024