ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សមាគមបេស្បល CBA នឹងរៀបចំការប្រកួតមិត្តភាពជាមួយក្រុមកូរ៉េ នៅកម្ពុជា 

២៨ ឧសភា ២០២០ | កីឡា

ប្រធានសមាគមកីឡាបេស្បលកម្ពុជា CBA លោក ឆែម ដារ៉ា បានអះអាងថា នឹងរៀបចំការប្រកួតមិត្តភាពមួយ ជាមួយក្រុមបេស្បលរបស់កូរ៉េ ដែលកំពុងមានវត្តមាននៅកម្ពុជា នាពាក់កណ្តាលឆ្នាំ ២០២០នេះ ក្រោយទទួលដំណឹងដែលក្រសួងសុខាភិបាល បើកភ្លើងបៃតងដល់បណ្តាសហព័ន្ធ ក៏ដូចជាសមាគមកីឡាទាំងអស់ទូទាំងប្រទេស អាចរៀបចំការប្រកួត និងហ្វឹកហាត់ឡើងវិញបាន ចាប់ពីខែមិថុនាទៅ។


ប្រធាន CBA ដដែល បានចាត់ទុកជំនួបមិត្តភាពលើកនេះ ថាជាឱកាសដ៏ល្អមួយសម្រាប់កីឡាករ-ការិនីទាំង ៥ក្លិបរបស់ខ្លួន ទទួលបានឱកាសហ្វឹកហាត់ និងពង្រឹងសមត្ថភាព ក្រោយពីពួកគេអាក់ខានប្រមូលផ្តុំហ្វឹកហាត់ជាង ២ខែ ដោយសារវិបត្តកូវីដ-១៩។

 


«បន្ទាប់ពីបានការអនុញ្ញាតិពីក្រសួងសុខាភិបាលឱ្យមានការប្រកួត និងហ្វឹកហាត់ឡើងវិញ សមាគមបេស្បលកម្ពុជារបស់យើង នឹងរៀបចំការប្រកួតមួយជាលក្ខណៈមិត្តភាពជាមួយក្រុមកូរ៉េ។ មកទល់ពេលនេះ កំពុងតែជជែកគ្នាជាមួយប្រធានក្រុមបេស្បលរបស់គេហ្នឹង ថាតើយើងត្រូវរកពេលវេលាសមស្របមួយណា ដើម្បីរៀបចំ។ នៅពេលនេះ ខាងកូរ៉េគេមានទីលានមួយរបស់គេនៅភ្នំពេញថ្មី អ៊ីចឹងវាក៏ល្អដែរ ដែលយើងប្រកួតនៅលើទីលានល្អ ព្រោះវាជារដូវភ្លៀង បើយើងមានទីលានស្តង់ដារ គឺមិនបង្កផលវិបាកទេ។ ក្រុមកូរ៉េនេះ គឺជាក្រុមមួយដែលយើងធ្លាប់បានប្រកួតជាមួយគ្នាកន្លងរួចមកហើយ។ ពួកគាត់កំពុងស្នាក់កម្ពុជាយើង។ ការប្រកួតនេះល្អសម្រាប់កីឡាករ-ការិនីយើង ព្រោះពួកគេអាចទទួលបានឱកាសពង្រឹង

 

 


គួរបញ្ជាក់ថា ក្រៅពីផែនការប្រកួតជាមួយកូរ៉េ សមាគមកីឡាបេស្បលកម្ពុជា ក៏កំពុងផ្តើមរៀបចំផែនការមួយចំនួនដែរ ក្នុងនោះ CBA នឹងរៀបចំកាលវិភាគដាច់ដោយឡែកមួយ ជូនទៅកាន់ក្លិបទាំង ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីឱ្យក្លិបទាំងនោះ រៀបចំការហ្វឹកហាត់ឡើងវិញ តាមមូលដ្ឋានរបស់ខ្លួន។


អត្ថបទ៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024