ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តារាៗតម្រូវឱ្យពាក់ម៉ាស់ និងដាក់កុលតាមខ្លួនថ្ងៃក្រុងពាលីរឿងថ្មីរបស់ PNN 

២៨ ឧសភា ២០២០ | កម្សាន្ដ

ស្ថានីយទូរទស្សន៍ PNN ផ្ដើមក្រុងពាលីរឿងភាគថ្មីមួយទៀតហើយគឺរឿង"មហិច្ឆតា” ដែលជាការផលិតរបស់ ផលិតកម្ម Ad Creator ដោយបានធ្វើពិធីក្រុងពាលីចេញថតកាលពីព្រឹកម្សិលមិញនេះ។ 


 ការផ្ដើមក្រុងពាលីរឿងថ្មីនេះ បានធ្វើឱ្យសិល្បករសិល្បការីនីជាច្រើនសប្បាយចិត្តជាខ្លាំងដែលពួកគេអាចទទួលបានការងារធ្វើដូចដើមវិញ ហើយទន្ទឹមនឹងការជួបជុំនេះ សិល្បករសិល្បការីនីជាច្រើនក៏មិនភ្លេចពីវិធីការពារខ្លួនពីជំងឺ កូវីដ ១៩ ដោយការពាស់ម៉ាស និងដាក់អាល់កុល តាមខ្លួន ។

 

 

តាមរយៈវិដេអូដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពផលិតកម្ម Ad Creator បានក្រុងពាលីថតរឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា « មហិច្ឆិតា » ដែលត្រៀមនឹងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នាពេលឆាប់ៗខាងមុខ ដើម្បីតម្រូវទៅលើទស្សនិកជនដែលនិយមតាមដានភាពយន្ត ខ្មែរ ។ ជាមួយនិងការក្រុងពាលីថតរឿង « មហិច្ឆិតា » យើងចាប់អារម្មណ៍ឃើញថា សិល្បករសិការីនី ព្រមទាំងអ្នកលេងភ្លេងបុរាណ សុទ្ធតែបានការពារខ្លួន តាមរយៈពាក់ម៉ាស និង បាញ់អាគុល គ្រប់ៗគ្នា ដើម្បីការពារខ្លួនពីជំងឺ កូវីដ ១៩ បើទោះបីជាពួកគេនៅក្បែរគ្នាក្តី ក៏មិនព្រួយរឿងឆ្លងជំងឺដែរ ។ 

 

 


ម្ចាស់ផលិតកម្ម Ad Creator បានឱ្យដឹងថា ដើម្បីការពារពីជំងឺ កូវីដ ១៩ យើងម្នាក់ៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយទើបសិល្បករទាំងអស់ត្រូវពាក់ម៉ាស បាញ់អាគុល និងវ៉ាស់កំដៅ មុនចូលកម្មវិធី ។  សិល្បករសិល្បការីនីជាច្រើនដែលមានវត្តមាននាថ្ងៃនោះ ម្នាក់ៗរីករាយជាខ្លាំងជាមួយនិងការការពាររបស់ផលិតកម្ម Ad Creator ដែលបានអនុវត្តទៅតាមរអ្វីដែលរដ្ឋាភិបាលបានដាក់ ។   

 

 


គួរបញ្ជាក់ផងដែរថា រឿង « មហិច្ឆិតា »ប្រជុំទៅដោយសិល្បករសិល្បការីនីមានឈ្មោះល្បីជាច្រើន អ្នកនាង គ្រត , នី មុន្នីនាថ , វ៉ាន់ វលក្ខណ៍ , សួង សាខារ៉ានីត ,  លោក ប៊ឺរី , គង់ សុភី និងលោក ប៉ែន ចាន់សិទ្ធិ រួមជាមួយសិល្បករជាច្រើនរូបទៀត ។ ចំណែកតួឯកប្រុសសម្តែងដោយបុរសសង្ហារ ប៊ឺរី និងតួឯក ស្រី នី មុន្នីនាថ ។ អ្នកទាំងពីររំពឹងថា ស្នាដៃថ្មីនេះនឹងកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នៅពេលដាក់បញ្ចាំង បើទោះបីជាលើកដំបូងដែលអ្នកទាំងពីរទើបតែសម្តែងជាមួយគ្នាក្តី ។ 


រឿង « មហិច្ឆិតា » ជាស្នាដៃនិពន្ធរបស់ អ្នកស្រី ប៉ុល ពិសី និងដឹកនាំសម្តែងដោយលោក ហ៊ិន អឿន ដែលមានស្នាដៃល្បីក្នុងរឿងជាច្រើនមកហើយ ។  ភាពយន្តថ្មីនេះនិយាយពីជីវិតប្តីប្រពន្ធ មិនចុះសម្រុងនិងគ្នា  ប្តីមានស្រី ធ្វើឱ្យប្រពន្ធឈឺចាប់ ។ អ្នកមានទ្រព្យមានតែសំបកខ្លួន ជាមួយនិងការតស៊ូរបស់នារីម្នាក់ត្រូវអ្នកមានមើលងាយ រួមជាមួយនិងជីវិតយុវវ័យដែលភ្លើតភ្លឺនភ្លេចខ្លួន និងបង្កប់ទៅដោយការអប់រំជាច្រើន ។ ប្រសិនបើទស្សនិកជនចង់ដឹងច្បាស់ថារឿង « មហិច្ឆិតា » ល្អមើលយ៉ាង រងចាំទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗខាងមុខនៅលើកញ្ចក់ទូរទស្សន៍ PNN ៕ 

 

អតីត Frsehie សួង ស៊ីធឿន ដាក់ចិត្តខ្លាំងលើរឿង “អ្នកទី ៣”

បុរសសង្ហារថ្ពាល់ខួច លឹម ជាឡាយ ចាប់ផ្ដើមកើបទីផ្សារតួឯកឡើងវិញ 

 

 

 

 


អត្ថបទ ៖ ម៉ា រីសា 

 

   

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024