ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កូនសត្វដំរីរងរបួសមួយក្បាលត្រូវបានជួយសង្គ្រោះនៅភាគនិរតីនៃប្រទេសចិន

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

ទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញឱ្យឃើញពីកូនសត្វដំរីដែលរងរបួសមួយក្បាលនៅជិតចម្ការតែមួយកន្លែងនៅក្នុងប្រទេសចិន ហើយត្រូវបានជួយសង្គ្រោះដោយក្រុមមន្រ្តីការពារសត្វព្រៃកាលពីពេលថ្មីៗនេះ និងបានព្យាបាលរបួសនៅលើជើងរបស់កូនដំរីនេះ។

 

 

 

 

កូនសត្វដំរីនេះបានរស់នៅឯកោក្រោយពីហ្វូងរបស់វាបានទុកចោលនៅក្នុងតំបន់ស្វយ័ត Xishuangbanna នៅក្នុងខេត្តយូណានជាទីដែលគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីចំនួន ១៥ ក្បាលកាលពីខែមិថុនាធ្វើដំណើររាប់រយគីឡូម៉ែត្រចេញពីដែនជម្រកសត្វព្រៃរបស់ពួកវានៅជិតព្រំដែនប្រទេសចិនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាចូលទៅក្នុងទីក្រុង Kunming នៅខេត្ត Yunnan។

 


លោក Bao Mingwei នាយកមជ្ឈមណ្ឌលចិញ្ចឹមនិងជួយសង្គ្រោះសត្វដំរីអាស៊ីបានប្រាប់ទូរទស្សន៍រដ្ឋស៊ីស៊ីធីវីថា ពួកគេជឿជាក់ថា បន្ទាប់ពីគេបានធ្វើការព្យាបាលនិងថែទាំកូនដំរីនេះក្នុងរយៈពេលយូរហើយនោះ កូនសត្វដំរីនេះគួរតែអាចជាសះស្បើយឡើងវិញជាមិនខានឡើយ។

 


កូនដំរីនេះមានទម្ងន់ ១៨០ គីឡូក្រាម ហើយរូបភាពទូរទស្សន៍របស់រដ្ឋនេះបានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះបានអនុវត្តពិធីព្យាបាលដោយជះថ្នាំទៅលើជើងរបស់កូនដំរីនេះមុនពេលគេចាប់វាដាក់ក្នុងរថយន្តដឹកយកទៅមជ្ឈមណ្ឌលជួយសង្គ្រោះស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រពីកន្លែងកើតហេតុ។

 

 

 

 


មន្ត្រីអភិរក្សសត្វព្រៃមូលដ្ឋានបាននិយាយថា កិច្ចប្រឹងប្រែងអភិរក្សសត្វនៅក្នុងខេត្ត Yunnan ក្នុងរយៈពេលមួយទសវត្សរ៍មកនេះបានធ្វើឱ្យចំនួនសត្វដំរីកើនឡើងទ្វេដងដែលជាកត្តាមួយជួយឱ្យធនធាន និងជីវជាតិដីមានស្ថានភាពកាន់តែប្រសើរជាងមុន៕

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024