ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

ទីក្រុងតូក្យូដាក់បង្ហាញរូបសត្វឆ្មាជីវចលតាមប្រព័ន្ធ 3Dដ៏ធំមួយបង្កភាពភ្ញាក់ផ្អើលដល់អ្នកដំណើរ

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

ទីក្រុងតូក្យូប្រទេសជប៉ុនបានដាក់ផ្ទាំងប៉ាណូបង្ហាញរូបសត្វឆ្មាជីវចលតាមប្រព័ន្ធ ស្រ៊ីឌី (3D) ដ៏ធំមួយធ្វើឱ្យអ្នកដំណើរឆ្លងកាត់ទីនោះមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាមើលទៅដូចជាសត្វឆ្មាសម្បុរបីពិតៗអ៊ីចឹង។

 

 

 

 

ផ្ទាំងប៉ាណូដ៏ធំមហិមាមួយនៅក្នុងតំបន់ដ៏មមាញឹកបំផុតមួយនៅទីក្រុងតូក្យូបានបង្ហាញពីសត្វឆ្មាសម្បុរបីមាន ចលនានៃប្រព័ន្ធស្រ៊ីឌី (3D) កំពុងឈរនៅលើជណ្តើរធ្វើឱ្យអ្នកដំណើរឆ្លងកាត់ទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកខ្លះបានយកទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនដើម្បីថតរូប ឬវីដេអូបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

 


រូបសត្វឆ្មាសម្បុរបីដែលមើលដូចឆ្មាមែនទែននោះត្រូវបានដាក់តាំងនៅចន្លោះផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើអេក្រង់ LED ទំហំ ១៥៤,៧ ម៉ែត្រការ៉េស្ថិតនៅលើកំពូលអគារមួយនៅមុខស្ថានីយរថភ្លើង Shinjuku (ស៊ីនជុគុ) ទីក្រុងតូក្យូ ដែលធ្វើឱ្យអ្នកដំណើរឆ្លងកាត់ចាប់អារម្មណ៍គ្រប់ៗគ្នា។

 


ផ្ទាំងប៉ាណូរូបសត្វឆ្មាធំច្បាស់នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយដែលចង់បង្កើតរូបភាពលាភសំណាងមួយនៅស្ថានីយរថភ្លើងស៊ីនជុគុដើម្បីលើកទឹកចិត្តនិងអបអរប្រជាពលរដ្ឋស្របពេលដែលទីក្រុងតូក្យូនៅតែបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

 

 

 

 

 


អ្នកដំណើរម្នាក់បាននិយាយថា ពួកគេទាំងអស់គ្នាមានអារម្មណ៍កក់ក្តៅនៅពេលដែលសត្វឆ្មាសម្បុរបីនេះបានបង្ហាញខ្លួននៅលើកញ្ចក់អេក្រង់ដ៏ធំមួយនេះព្រោះថានៅពេលពួកគេបានឃើញរូបរាងដ៏គួរឱ្យស្រលាញ់របស់សត្វឆ្មានេះវាបានធ្វើឱ្យពួកគេបានធូរស្បើយក្នុងចិត្តច្រើន។

 

 

ក្រុមហ៊ុនគ្រប់គ្រងផ្ទាំងប៉ាណូ Yunika បាននិយាយថា ដោយសារស្ថានភាពគ្រាអាសន្នត្រូវបានដាក់នៅទីក្រុងតូក្យូដូច្នេះហើយគេអាចឃើញរូបសត្វឆ្មានេះចន្លោះពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់៕

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.