ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទួគីឃាត់ខ្លួនជនចំណាកស្រុកអាហ្គានីស្ថាន២០៨នាក់ដែលធ្វើដំណើរឆ្លងដែនទៅអ៊ីតាលី

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

អាជ្ញាធរនៃប្រទេសទូគី បានចាប់ទូកមួយគ្រឿងដែលមានដឹកជនចំណាកស្រុកអាហ្គានីស្ថានច្រើនជាង២០០នាក់នៅក្នុងដែនសមុទ្រ។ ទួកនេះ មានគោលដៅ ធ្វើដំណើរឆ្ពោះទៅកាន់សហភាពអ៊ឺរ៉ុប។ យោងតាមឆ្មាំល្បាតឆ្នេរប្រទេសទូគី និងអង្គការអន្តរជាតិទទួលបន្ទុកជនចំណាកស្រុកនៅថ្ងៃព្រហស្បតិ៍។

 

 

 

 

 

 


ជនចំណាកស្រុកខុសច្បាប់២០៨នាក់ ស្ថិតនៅក្នុងចំណោមក្រុមជនចំណាកស្រុកដែលត្រូវចាប់ខ្លួនក្នុងដំណើរឆ្លងដែនទៅកាន់ប្រទេសអ៊ីតាលី។ ឆ្មាំល្បាតឆ្នេរទួគី និងអង្គការអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

 

នៅក្នុងប្រតិបត្តិការនេះ ឆ្មាំល្បាតឆ្នេរ បានចាប់ខ្លួនជនជាតិទួគី២នាក់ ដែលជាអ្នកបើកទូក ហើយឆ្មាំឆ្នេរ បាននាំជនចំណាកស្រុកទៅកាន់មជ្ឈមណ្ឌលនិរទេស។

 

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសទួគី ប្រឈមនឹងលំហូរឆ្លងដែនរបស់ជនភៀសខ្លួនសារជាថ្មីដែលពួកគេធ្វើដំណើរឆ្លងដែនពីព្រំដែនភាគអាគ្នេយ៍រវាងប្រទេសទួគី និងអ៊ឺរ៉ង់ នៅចំពេលមានភាពតានតឹងកើនឡើងនៅប្រទេសអាហ្គានីស្ថាន។ កាលពីសប្តាហ៍មុន អាជ្ញាធរទួគី បានចាប់ខ្លួនជនចំណាកស្រុកប្រហែល១៥០០នាក់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024