ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រញ្ជួយដីកម្លាំង៨,២រ៉ិចទ័រវាយប្រហាររដ្ឋអាឡាស្ការនៃសហរដ្ឋអាមេរិក

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

ការព្រមានពីរលកយក្សស៊ូណាមិ(Tsunami ) ត្រូវលុបចោលវិញ បន្ទាប់ពីរញ្ជួយដីកម្លាំង៨,២រ៉ិចទ័រ វាយប្រហារដ្ឋអាឡាស្កា(Alaska) នៃសហរដ្ឋអាមេរិក នៅថ្ងៃពុធ។

 

 

 

 

មិនមានការរាយការណ៍ពីមនុស្សរងរបួស ឬការខូចខាតទ្រព្យសម្បតិ្តទេ។ ប៉ុន្តែ សហគមន៍ជាច្រើននៅតាមបណ្តោយឆ្នេររដ្ឋអាឡាស្កា ត្រូវជម្លៀសក្រោយកើតមានគ្រោះមហន្តរាយរញ្ជួយដី។

 

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិចបានលុបចោលការព្រមានរលកយក្សស៊ូណាមិ សម្រាប់ដែនកោះហាវ៉ៃ និងទឹកដីដែនកោះហ្គំ(Guam) ហើយស្របគ្នា សារព័ត៌មានជប៉ុន NHK បានផ្សាយអោយដឹងថា គ្មានហានិភ័យដល់ប្រទេសជប៉ុនឡើយ។ អាជ្ញាធរក្នុងប្រទេសញូវហ្ស៊ីឡែន បានលើកឡើងថា ពួកគេមិនមានការរំពឹងថា មានបញ្ហាទឹកជំនន់នៅតំបន់ឆ្នេរឡើយ។

 

យោងមជ្ឈមណ្ឌលភូមិសាស្ត្រអាមេរិក រញ្ជួយដីតូចៗច្រើនជាង២៥ផ្សេងទៀត បានកើតឡើងក្រោយរញ្ជួយដីកម្លាំងជាង៨រ៉ិចទ័រនេះ ហើយក្នុងនោះ មានរញ្ជួយដី២លើក មានកម្លាំង៦រ៉ិចទ័រ ផងដែរ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024