ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្សម្នាផ្អើលទៅមើលសត្វគោដែលទាបជាងគេបំផុតក្នុងពិភពលោកនៅប្រទេសបង់ក្លាដែស

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

មនុស្សម្នារាប់រយនាក់លែងខ្វល់ពីវិធានការរឹតបន្តឹងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងខូវីដ១៩ដោយនាំគ្នាសម្រុកទៅរកកសិដ្ឋានមួយនៅប្រទេសបង់ក្លាដែសដើម្បីមើលសត្វគោកម្ពស់២០អ៊ីញប្រហែល៥១សង់ទីម៉ែត្រ ហើយអ្នករក្សាសត្វគោនេះសង្ឃឹមថា វានឹងក្លាយជាសត្វគោទាបជាងគេបំផុតនៅលើពិភពលោក។

 

 

 

 

 

សត្វគោតឿដែលមានឈ្មោះថា រ៉ានី នេះមានកម្ពស់ ៥១ សង់ទីម៉ែត្រ បណ្តោយប្រវែង ២៦ អ៊ីញប្រហែល ៦៦សង់ទីម៉ែត្រ ហើយមានទំងន់ ២៦ គីឡូក្រាមដែលស្រាលល្មមនឹងអាចចាប់លើកបីបាន។

 


អ្នកថែសត្វគោតឿនេះស្រឡាញ់សត្វគោនេះព្រោះវាស៊ីចំណីអាហារក្នុង១ថ្ងៃតែ ២០០ ក្រាមតែប៉ុណ្ណោះ ហើយអ្នកគ្រប់គ្រងកសិដ្ឋានសត្វគោនេះបាននិយាយថា ពួកគេបានដាក់ពាក្យសុំចុះបញ្ជីក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ដើម្បីវាយតម្លៃថា តើរ៉ានីនេះអាចក្លាយជាសត្វគោទាបបំផុតក្នុងពិភពលោកដែរឬទេ។

 

 

 

 

 


លោក ម៉ូហាម៉ាត់ សាលីម មន្ត្រីនៅកសិដ្ឋានចិញ្ចឹមសត្វគោ ស៊ីកូអាក្រូ (Shikor Agro) បាននិយាយថា ពួកគេពិតជាជឿជាក់ក្នុងចិត្តថា សត្វគោនេះនឹងជាប់ចំណាត់ថ្នាក់ជាសត្វគោទាបជាងគេបំផុត។

 

គេហទំព័ររបស់សៀវភៅកំណត់ត្រាពិភពលោកហ្គីនណេសបានបង្ហាញថា បច្ចុប្បន្នចំណាត់ថ្នាក់នេះត្រូវបានប្រគល់ឱ្យសត្វគោឈ្មោះ ម៉ានីកយ៉ាម (Manikyam) មកពីរដ្ឋ Kerala នៅប្រទេសឥណ្ឌាដែលមានកម្ពស់ ២៤,០៧ អ៊ីញប្រហែល ៦១ សង់ទីម៉ែត្រ និងបានចុះបញ្ជីក្នុងសៀវនេះនៅក្នុងឆ្នាំ២០១៤៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024