ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បុរសម្នាក់ពាក់ស្រោមរូបដាយណូស័រទៅទទួលការចាក់វ៉ាក់សាំងជំងឺខូវីដ១៩នៅប្រទេសម៉ាឡេស៊ី

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

បុរសអាយុ៣៩ឆ្នាំម្នាក់បានស្លៀកពាក់ស្រោមរូបដាយណូស័រដើម្បីទទួលការចាក់វ៉ាក់សាំងជំងឺខូវីដ១៩នៅក្នុងទីក្រុងមួយនៅរដ្ឋសារ៉ាវ៉ាក់ប្រទេសម៉ាឡេស៊ី និងដើម្បីការពារខ្លួនពីជំងឺនេះក៏ដូចជាចង់ធ្វើឱ្យអ្នកទៅទទួលការចាក់វ៉ាក់សាំងភ្ញាក់ផ្អើលផងដែរ។

 

 

 

 

ខណៈដែលប្រជាពលរដ្ឋម៉ាឡេស៊ីកំពុងឈរតម្រង់ជួរគ្នារង់ចាំទទួលការចាក់វ៉ាក់សាំងជំងឺខូវីដ១៩នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងទីក្រុង Kuching នៅរដ្ឋសារ៉ាវ៉ាក់ (Sarawak) នោះពួកគេមានការភ្ញាក់ផ្អើលនិងប្រយ័ត្នយ៉ាងខ្លាំងក្រែងលោសត្វដាយណូស័រនៅពីក្រោយខ្នងខាំក្បាលរបស់ពួក។

 


ប៉ុន្តែគេមិនចាំបាច់ភ័យខ្លាចនោះទេព្រោះវាគ្រាន់តែជាគ្រូបង្ហាត់ប្រាណម្នាក់ឈ្មោះ ខេននី សៀ (Kenny Sia) អាយុ ៣៩ ឆ្នាំដែលបានស្លៀកពាក់ស្រោមរូបដាយណូស័រជិតខ្លួនដើម្បីទទួលការចាក់វ៉ាក់សាំង និងធ្វើឱ្យមនុស្សម្នានិងបុគ្គលិកពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 


បុរសរូបនេះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា គាត់បានសម្រេចចិត្តស្លៀកពាក់ស្រោមរូបដាយណូស័រនេះគឺដើម្បីធ្វើឱ្យមនុស្សម្នាសប្បាយចិត្តព្រមទាំងជាវិធីការពារខ្លួនកុំឱ្យឆ្លងវីរុសកូរ៉ូណាផងដែរគឺវាប្រសើរជាងការគ្រាន់តែពាក់ម៉ាស់ និងរបាំងមុខដើម្បីការពារខ្លួនឱ្យមានប្រសិទ្ធភាព។

 

 

 

 

 

 


បុរសដាយណូស័រនេះបានបន្ថែមទៀតថា គាត់ដឹងថា បុគ្គលិកជួរមុខនៅទីនោះកំពុងធ្វើការងារទាំងយប់ថ្ងៃដើម្បីចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបានចំនួនពី ៥ ពាន់ទៅ ៦ ពាន់នាក់ក្នុង១ថ្ងៃដែលធ្វើឱ្យពួកគាត់ប្រហែលហត់នឿយដូច្នេះហើយអ្វីក៏ដោយឱ្យតែពួកគាត់សប្បាយចិត្ត គឺបុរសរូបនេះពេញចិត្តនឹងធ្វើបានទាំងអស់៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024