ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ល្បីយូរហើយ ទីបំផុតក្រុម Little Mix មានរូបសំណាករបស់ខ្លួននៅសារមន្ទីរទីក្រុងឡុងដ៍

២៩ កក្កដា ២០២១ | កម្សាន្ដ

ទីបំផុតទៅក្រុមចម្រៀងនារី Little Mix មានរូបសំណាកក្រមួនផ្ទាល់ខ្លួនក្នុងសារមន្ទីរក្រមួន Madame Tussauds (ម៉ាដាម ទូសសោត) ក្រោយពីចូលប្រឡូកក្នុងវិស័យសិល្បៈបាន១០ឆ្នាំ។

 


ក្រោយប្រឡូកក្នុងវិស័យសិល្បៈបាន១០ឆ្នាំ ក្រុមចម្រៀងនារីអង់គ្លេស Little Mix ទើបមានរូបសំណាកក្រមួនផ្ទាល់ខ្លួនក្នុងសារមន្ទីរក្រមួនដ៏ល្បីនៅទីក្រុងឡុងដ៏ ដែលរូបសំណាកនេះត្រូវបានបង្ហាញចេញចំខួបទី១០ឆ្នាំរបស់ក្រុមតែម្ដង។

 

 

រូបសំណាកក្រមួនរបស់ Little Mix មានការជួបជុំគ្នាឡើងវិញនូវសមាជិកទាំងបួននាក់ ក្រោយពីមានសមាជិកម្នាក់បានចាកចេញពីក្រុមកាលពីខែធ្នូកន្លងទៅ។ រូបសំណាកនេះដែរបានបង្កើតឡើងផ្អែកតាមឈុតនៃវីដេអូចម្រៀង "Bounce Back" របស់ក្រុម ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៩។

 

 

គួរបញ្ជាក់ថា ក្រុម Little Mix ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះក្រោយពីបានក្លាយជាម្ចាស់ពានរង្វាន់នៃកម្មវិធីប្រកួតប្រជែង "The X Factor" កាលពីឆ្នាំ២០១១ ដោយចាប់តាំងពីនោះបទចម្រៀងមួយចំនួនរបស់ក្រុមបានឈរលើចំណាត់ថ្នាក់លេខ១លើតារាងចម្រៀងនៅអង់គ្លេស។

 

 

ក្រុមម្ចាស់បទ "Shout Out to My Ex" បានចាប់ផ្ដើមសហការជាមួយសារមន្ទីរក្រមួន Madame Tussauds តាំងពីដើមឆ្នាំ២០២០ ប៉ុន្មានខែមុនសមាជិកឈ្មោះ Nelson (ណេលស៊ុន) បានប្រកាសពីការចាកចេញពីក្រុម៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024