ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

The Rock និង Emily Blunt រៀបរាប់បទពិសោធន៍ប្លែកៗពេលសម្ដែងរឿង “Jungle Cruise”

២៩ កក្កដា ២០២១ | កម្សាន្ដ

តួអង្គសំខាន់នៃភាពយន្តបែបផ្សងព្រេង "Jungle Cruise" បាននាំគ្នារៀបរាប់អំពីអត្តចរិត និងលក្ខណៈសម្បត្តិនៃតួអង្គរបស់ខ្លួន មុនការចាក់បញ្ចាំងជាផ្លូវការនាចុងសប្ដាហ៍នេះ។


ភាពយន្តថ្មីរបស់ផលិតកម្ម Walt Disney មានចំណងជើងថា "Jungle Cruise" (ចាំងហ្គល គ្រូស) នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែកក្កដា ទាំងនៅតាមរោងកុន និងតាមរយៈសេវាកម្ម Disney+ ផងដែរ។

 

 

ក្នុងភាពយន្តថ្មីនេះ មានការចូលរួមពីតារាសម្ដែងស្រី Emily Blunt (អេមីលី ប្លាន់) ដើរតួជាអ្នកផ្សងព្រេងម្នាក់ ត្រូវបំពេញបេសកកម្មក្នុងការស្វែងរកដើមឈើបុរាណមួយដើមដែលមានសមត្ថភាពព្យាបាលជំងឺជាច្រើនមុខរបស់មនុស្ស ខណៈតារាសម្ដែង The Rock បានដើរតួធ្វើជាម្ចាស់ទូកម្នាក់ ដែលជូនដំណើរតួឯកស្រីទៅស្វែងរកដើមឈើនោះ។

 

 

Emily Blunt បានពណ៌នាថាតួអង្គរបស់នាងដែលជាអ្នកវិទ្យាសាស្ត្រជាមនុស្សស្រីបែបផ្សងព្រេង និងក្លៀវក្លាម្នាក់ ដោយតួអង្គនេះមិនចុះញ៉មនឹងគំនាបសង្គមលើស្ត្រីក្នុងឆ្នាំ១៩១៧នោះឡើយ។ ក្នុងនោះនាងហ៊ានស្លៀកពាក់ខោ និងហ៊ានធ្វើដំណើរចូលក្នុងព្រៃអាម៉ាហ្សូនដោយមិនខ្លាចរអារ។

 

 

ចំណែកតួអង្គម្ចាស់ទូកឈ្មោះថា Frank Wolff (ហ្វេ្រង វ៉ូល) ដែលដើរតួដោយ The Rock គឺជាម្ចាស់ទូកម្នាក់ដែលពិបាកទុកចិត្តបំផុត ប៉ុន្តែគេមានសមត្ថភាពក្នុងការបញ្ជាចង្កូតទូកបានយ៉ាងល្អ ហើយក៏ជាមនុស្សពូកែសម្ដីម្នាក់ដែរ។

 

 

ប្រសិនបើភាពយន្ត "Jungle Cruise" ទទួលបានជោគជ័យ ខាងផលិតកម្មពិចារណាថានឹងផលិតវាចេញជាស៊េរីដូចជាភាពយន្តចោរសមុទ្រ "Pirates of the Caribbean" អ៊ីចឹងដែរ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024