ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បន្ទាប់ពី ពេជ្រ សោភា ព្រមានភ្លាម ឆឹម សក្កដា ប្រញាប់ធ្វើរឿងមួយភ្លែត !  

២៩ កក្កដា ២០២១ | កម្សាន្ដ

តារាសម្ដែង និងជាតារាចម្រៀងលោក ឆឹម សក្កដា បានធ្វើរឿងមួយភ្លាមពេញមួយខែ បន្ទាប់ពីគូស្នេហ៍របស់ខ្លួននាង ពេជ្រ សោភា ព្រមានកាលពីពេលថ្មីៗ។

ដោយសារមានការព្រមានមិនឱ្យលោក ឆឹម សក្កដា ធ្វើរឿងមួយពេញមួយខែ ស្រាប់តែតារារូបនេះ បានធ្វើរឿងមួយសម្រាប់តារាស្រី ពេជ្រ សោភា ជាគូស្នេហ៍រហូតធ្វើឱ្យអ្នកគាំទ្រមានការស្រឡាំងកាំងគ្រប់គ្នា ។

 

នៅក្នុងរដូវកូវីដ ១៩ នេះលោក ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា មិនសូវបានជួបគ្នាញឹកញាប់នោះទេ ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩  ភាគច្រើនបានត្រឹមតែវិដេអូខលរកគ្នាប៉ុណ្ណោះ។


 តែទោះជាយ៉ាងណា អ្នកទាំងពីរនៅតែខំប្រឹងពង្រឹងចំណងស្នេហ៍ខ្លួនឱ្យកាន់តែរឹងមាំឡើង ដើម្បីឈាន ទៅដល់អាពាហ៍ពិពាហ៍នាថ្ងៃខាងមុខ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បាន ហាមប្រាម និងព្រមាន បុរសសង្ហា ឆឹម សក្កដា មិនឱ្យផុសរូបជាមួយស្រីណាទាំងអស់ មិនថាការងារ ឬសរសេរពាក្យធ្វើដូចខ្លួនឯងអត់សង្សារ រយៈពេលពេញមួយខែ ។ 

 


រំលងនេះការប្រកាសមិនបានប៉ុន្មានផង ស្រាប់តែលោក ឆឹម សក្កដា បានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល ជាក់ស្តែងលោក ឆឹម សក្កដា បានផ្លាស់ប្តូររូបភាពនៅលើ Profile របស់ខ្លួនចេញ ដោយដាក់រូបលោក និង ពេជ្រ សោភា ឈរអោបទល់មុខគ្នា មើលទៅពិតជាផ្អែមល្ហែមណាស់។

 

 

រហូតធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ ផ្អើល ព្រោះកន្លងមកលោក ឆឹម សក្កដា ដាក់រូបនៅលើ Profile ហ្វេសប៊ុក របស់ខ្លួនតែម្នាក់ឯង ហើយភាគច្រើនលោកបានត្រឹមតែបង្ហោះរូបជាមួយគ្នាប៉ុណ្ណោះ ។ ភ្លាមៗ ពេជ្រ សោភា ក៏បាន Share រូបនោះផងដែរ ដោយនាងមិនបាននិយាយអ្វីច្រើនឡើយគ្រាន់តែ ដាក់រូបបេះដូងបង្ហាញថាខ្លួនស្រឡាញ់ពេញចិត្ត ។ 

 


អ្នកគាំទ្រជាច្រើននៅពេលឃើញលោក ឆឹម សក្កដា ធ្វើបែបនេះ ម្នាក់ៗបានជូនពរឱ្យចំណងស្នេហ៍ អ្នកទាំងពីររឹងមាំ ព្រមទាំងមានដំណឹងល្អឆាប់ ។ លោក ឆឹម សក្កដា បាននិយាយថា លោកអាចធ្វើអ្វីគ្រប់ យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ។ 

 


គួររំលឹកផងដែរថា ចំណងស្នេហ៍លោក ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានកើតឡើងជាច្រើនឆ្នាំមកហើយ តែអ្នកទាំងពីរមិនមានគម្រោងរៀបការនិងគ្នានៅឡើយទេ ដោយសារម្នាក់ៗចង់មើលចិត្តគ្នាបន្ថែមទៀត ទោះជាយ៉ាងនេះក្តីលោក ឆឹម សក្កដា នៅតែមានបំណងនឹងរៀបការជាមួយ ពេជ្រ សោភា នៅថ្ងៃណាមួយយ៉ាងពិតប្រាកដ ៕ 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024