ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ពិតជាចម្លែកមែនដែលសត្វឆ្មាមួយក្បាលអាចរួចផុតពីការស្លាប់ក្នុងការដួលរលំអគារនៅរដ្ឋហ្វ្ល័រីដា

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

វាពិតជាគួរឱ្យចម្លែកមែនទែនដែលគេបានប្រទះឃើញសត្វឆ្មាមួយក្បាលអាចរួចផុតពីការស្លាប់នៅក្នុងគ្រោះថ្នាក់នៃការដួលរលំអគារនៅរដ្ឋហ្វ្ល័ររីដា សហរដ្ឋអាមេរិក។

 

 

 

 

ក្នុងពេលមានព័ត៌មានគួរឱ្យក្រៀមក្រំនៅរដ្ឋហ្វ្ល័ររីដាដោយសារចំនួនអ្នកស្លាប់សរុបនៅក្នុងការដួលរលំនៃអគារ Surfside មានចំនួន ៨៦ នាក់នោះវាក៏មានរឿងចម្លែកអស្ចារ្យមួយនៅពេលគេបានឃើញសត្វឆ្មាមួយក្បាលឈ្មោះប៊ីន (Binx) នៅមានជីវិត និងបានរស់នៅជួបជុំក្នុងគ្រួសាររបស់វាឡើងវិញផងដែរ។

 


តាំងពីគ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ក្រុមជួយសង្គ្រោះបានជីកកាយគំនរបាក់បែកអគារដែលមានអាយុកាល៤០ឆ្នាំនេះដើម្បីស្វែងរកអ្នកដែលបាត់ខ្លួនប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោម ៨៦នាក់នេះនៅមានជីវិតនោះទេនៅពេលគេបានទាញចេញពីក្រោមគំនរបាក់បែកនេះ។

 

 

 

 

 

 

 

 


ទោះយ៉ាងណា វាមានរឿងចម្លែកអស្ចារ្យមួយកើតឡើងដោយគេបានប្រទះឃើញសត្វឆ្មាឈ្មោះ ប៊ីន ដែលរស់នៅជាន់ទី៩នៃអគារនេះនៅមានជីវិតនៅក្នុងតំបន់គ្រោះថ្នាក់នេះជាអ្វីមួយដែលអភិបាលស្រុកម៉ៃអាមីដេដ (Miami-Dade) លោកស្រី Mayor Daniella Levine Cava ហៅថា «ជាដំណឹងល្អតូចមួយ»។

 


លោកស្រីបានបញ្ជាក់ថា វាជាការធូរស្បើយចិត្តបន្តិចដែរ ហើយដោយស្មោះត្រង់ទៅ គាត់ពិតជាភ្ញាក់ផ្អើលចំពោះរឿងនេះព្រោះវាជាផ្នែកតូចមួយនៃព័ត៌មានល្អខណៈដែលក្រុមជួយសង្គ្រោះមិនទាន់បានរកឃើញអ្នកបាត់ខ្លួនណាមួយនៅមានជីវិតនៅឡើយទេក្នុងប្រតិបត្តិការជួយសង្គ្រោះកន្លងមកនេះ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024