ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ឪពុកបានជួបជុំជាមួយកូនប្រុសដែលគេបានចាប់ពង្រត់កាលពីរយៈពេល ២៤ ឆ្នាំមុននៅប្រទេសចិន

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

ឪពុកម្ដាយបានជួបជុំជាមួយកូនប្រុសរបស់ខ្លួនវិញកាលពីពេលថ្មីៗនេះក្រោយពីបានបែកគ្នារយៈពេល ២៤ ឆ្នាំដោយសារគេបានចាប់ពង្រត់កូនរបស់គាត់នៅប្រទេសចិន។

 

 

 

 

នៅទីបំផុត បុរសជនជាតិចិនវ័យកណ្តាលម្នាក់បានជួបជុំជាមួយកូនប្រុសរបស់គាត់វិញហើយក្រោយពីគាត់បានជិះម៉ូតូនៅទូទាំងប្រទេសចិនអស់រយៈពេល ២៤ ឆ្នាំដើម្បីស្វែងរកកូនរបស់គាត់ដែលគេបានចាប់ពង្រត់តាំងពីក្មេងដោយមិនចេះនឿយហត់។

 


លោក Guo Xinzhen ដែលសព្វថ្ងៃជាគ្រូបង្រៀនអាយុ ២៦ ឆ្នាំត្រូវបានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចាប់ពង្រត់តាំងគាត់មានអាយុ ២ ឆ្នាំនៅខែកញ្ញា ឆ្នាំ១៩៩៧ក្នុងពេលគាត់កំពុងលេងនៅខាងក្រៅផ្ទះ ហើយស្ត្រីរូបនោះនិងមិត្តប្រុសរបស់នាងបានលក់ក្មេងនោះទៅឱ្យក្រុមគ្រួសារមួយនៅខេត្ត ហឺណាន។

 


ក្រោយពីប៉ូលិសនិងអ្នកស្រុករកមិនឃើញតម្រុយនៃការចាប់ពង្រត់នេះ ឪពុករបស់គ្រូបង្រៀននេះឈ្មោះ Guo Gangtang នៅភូមិមួយក្នុងទីក្រុង Liaocheng នៃខេត្ត Shandong មិនបានបោះការស្វែងរកកូនរបស់ខ្លួននោះទេដោយគាត់បានចាប់ផ្តើមជិះម៉ូតូស្វែងរកគ្រប់ច្រកល្ហកនៅទូទាំងប្រទេសចិនរយៈពេលជាច្រើនទសវត្សរ៍។

 

 

 

 

 

 

 

 


ទូរទស្សន៍រដ្ឋ ស៊ីស៊ីធីវី បានបង្ហាញពីរូបភាពនៃការជួបជុំគ្នាដ៏រំជួលចិត្តនៅឯស្ថានីយប៉ូលិសដែលប្តីប្រពន្ធបានស្រែកយំនៅពេលពួកគាត់កំពុងឱបកូនប្រុសជាទីស្រឡាញ់របស់ខ្លួនយ៉ាងខ្លាំង ហើយប៉ូលិសបាននិយាយថាមនុស្ស ២ នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានចាប់ពង្រត់លោក Xinzhen ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024