ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះបាក់ដីនិងទឹកជំនន់នៅជំរំភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីនយ៉ានៅប្រទេសបង់ក្លាដេស

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

មានពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាយ៉ាងតិចច៦នាក់បានស្លាប់បាត់បង់ជីវិត រួមមានកុមារផងដែរ ។ បន្ថែមលើនេះមានមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវរងរបួស  បន្ទាប់ពីភ្លៀងមូសុងនៅថ្ងៃអង្គារ បានបង្កអោយកើតមានគ្រោះមហន្តរាយបាក់ដី និងទឹកជំនន់ នៅជំរុំជនភៀសខ្លួន នៅភាគខាងត្បូងប្រទេសបង់ក្លាដេស(Bangladesh) ។

 

 

 

 

គ្រោះមហន្តរាយទឹកជំនន់ និងបាក់ដីបានបំផ្លិចបំផ្លាញទីជម្រកជនភៀសខ្លួន Kutapalong (គូតាផាឡង)។ យ៉ាងណាក៏ដោយក្រោយស្ថានភាពប្រសើរឡើង ជនភៀសខ្លួននៅបន្តស្វែងរកទ្រព្យសម្បត្តិផ្សេងៗរបស់ពួកគេដែលអាចនៅសេសសល់ក្រោយគ្រោះបាក់ដី។

 

ប្រធានអង្គការ Save the Children ប្រចាំនៅប្រទេសបង់ក្លាដេស (Bangladesh) បានអោយដឹងថា កុមារ២នាក់ស្លាប់បាត់បង់ជីវិត ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កអោយកើតមានគ្រោះមហន្តរាយបាក់ដី បាក់គ្របដណ្តប់លើទីជម្រករបស់ពួកគេ។

 

ពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាជិត១លាននាក់រស់នៅក្នុងជំរំជនភៀសខ្លួនជាច្រើនដែលមានមនុស្សរស់នៅកកកុញ នៅស្រុកព្រំដែនខក់បាសា(Cox's Bazar) ដែលជាជម្រកជនភៀសខ្លួនធំបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីកើតមានព្រឹត្តិការណ៍រត់ភៀសខ្លួនចេញពីការបង្ក្រាបពីសំណាក់យោធានៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧។

 

 

 

 

 

 

 

ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ភាគច្រើនរស់នៅក្នុងជម្រកធ្វើពីឬស្សី និងប្លាស្ទិកដែលងាយនឹងទទួលរងការខូចខាត ហើយបញ្ហាទឹកជំនន់កាន់តែធ្វើអោយស្ថានភាពរស់នៅរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។

 


អាជ្ញាធរទទួលបន្ទុកកិច្ចការអាកាសធាតុប្រទេសបង់ក្លាដេស អោយដឹងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅពេល២ទៅ៣ថ្ងៃជាបន្តទៀត។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024