ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសថៃអុជទៀនរាប់ម៉ឺនដើមនៅវត្ត ដើម្បីបង្កើតបានជាព្រះពុទ្ធរូប១អង្គធំនៅថ្ងៃបុណ្យអាឡ្ហបូជា

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

កាលពីពេលថ្មីៗនេះនៅក្នុងទីវត្តអារាម១កន្លែងនៃប្រទេសថៃ មានពិធីសូត្រមន្ត និងដាក់អុជទានជាង១ម៉ឺនដើមក្នុងពេលដំណាលគ្នា បង្កើតបានជាព្រះពុទ្ធរូបដ៏ធំ១អង្គ។ ពិធីនេះធ្វើឡើងនៅវត្តធម្មកាយ ជាយក្រុងបាងកក ដើម្បីរំឭកទិវាបុណ្យអាសាឡ្ហបូជា(អាសាឡាហាក់) និងជួយរំដោះទុក្ខផងទាំងពួងរបស់មនុស្សលោកគ្រប់ប្រាណដោយសារជំងឺខូវីដ១៩។

 

 

 

នៅក្នុងពិធីនោះ គេបានអុជទៀន៣សែន ៥ម៉ឺនដើម បង្កើតបានជារូបព្រះរតនៈត្រៃ ដែលមានអង្គទាំង៣គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងរូបសាវក្សរបស់ព្រះពុទ្ធ។ នេះជាការរំឭកទៅដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់បានសម្ដែងធម្មទេសនាលើកដំបូងនៅចំពោះមុខសាវ័កទាំង៥របស់ព្រះអង្គ។

 

នៅក្នុងឱកាសនោះ គេឃើញពុទ្ធបរិស័ទប្រមាណ១ម៉ឺននាក់ ដែលគ្រងសំលៀកបំពាក់ពណ៌ស រួមទាំងព្រះសង្ឃជាច្រើនអង្គដែលគង់នៅកន្លែងផ្សេងៗគ្នាទូទាំងពិភពលោក បានចូលរួមពិធីនេះពីចម្ងាយតាមប្រព័ន្ធវីឌីអូ។

 

 

 

 

 

 

ព្រះតេជគុណសានិវង្ស.ពុទ្ធិវាំងសោ (Saniwon Wuthiwangso) ក្នុងនាមជានាយកទីចាត់ការផ្នែកទំនាក់ទំងនៃវត្តព្រះធម្មកាយ ប្រទេសថៃ បានមានថេរដីកា និងសង្ឃឹមថាពិធីនេះអាចជួយឲ្យមនុស្សលោករកឃើញសេចក្ដីស្ងប់សុខនៅក្នុងដួងចិត្តរបស់ពួកគេគ្រប់រូប, ហើយអាចរំដោះខ្លួនចេញពីការរួមរឹតដោយភាពសៅហ្មងចិត្តដោយសារជំងឺខូវីដ១៩៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024